សំណងអាគារសន្តិភាព នៃសារមន្ទីរតេជោសន្តិភាព នាខេត្តសៀមរាប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រមាណ១៨លានដុល្លាអាមេរិក និងក្លាយជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយដឹងច្បាស់ថា តើការស្វែងរកសន្តិភាពនៅកម្ពុជាមានការលំបាកយ៉ាងណា

យោងតាមការអោយដឹងពីលោក អ៊ុង រស្មី មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) បានអោយដឹងនៅក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងធ្វើបទបង្ហាញជូនក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅសារមន្ទីរតេជោសន្តិភាពនាខេត្តសៀមរាប នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអោយដឹងថា សំណងអាគារសន្តិភាព នៃសារមន្ទីរតេជោសន្តិភាព នាខេត្តសៀមរាប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រមាណ១៨លានដុល្លាអាមេរិក និងក្លាយជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយដឹងច្បាស់ថា តើការស្វែងរកសន្តិភាពនៅកម្ពុជាមានការលំបាកយ៉ាងណា ? អគារនេះនិងក្លាយជាតឹកតាងបង្ហាញ ពីការជួយរបស់ជប៉ុនមកកាន់កម្ពុជា ដើម្បីបង្ហាញពីសន្តិភាពទៅកាន់សាកលលោក ។

លោក អ៊ុង រស្មី បានអោយដឹងទៀតថា អគារនេះ និងបានចូលរួមផ្សព្វផ្សាយទៅដល់មហាជន អំពីសង្គ្រាម ដែលប្រពលរដ្ឋកម្ពុជា ធ្លាប់បានឆ្លងកាត់កាលពីសម័យសង្គ្រាមកន្លងមក ជាមួយនិងការស្វែងរកនូវសន្តិភាព សម្រាប់ប្រជាជនកម្ពុជា និងជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

លោក អ៊ុង រស្មី បានបន្តទៀតថា ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាមីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយក្នុងដំណើរការនោះ កម្ពុជាបានប្រមូលផ្តុំនូវបទពិសោធន៍ និងចំណេះដឹងជាច្រើន។ បច្ចុប្បន្ន បទពិសោធន៍ និងបច្ចេកទេសទាំងនោះ ក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសដទៃទៀតផងដែរ។

សូមបញ្ជាក់ថា តាមការអោយដឹងពីលោក យ៉ាកូ តំណាងមកពីការិយាល័យ JICA ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដឹកនាំដោយ ថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ និងរួមសហការគាំទ្រក្នុងការរៀបចំកិផ្សព្វផ្សាយព័ត៌មាន អំពីជំនួយនានារបស់ JICA ជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ដំណើរទស្សនៈកិច្ចនេះ មានរយៈពេលបីថ្ងៃ ពោលចាប់គឺថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានបានចូលរួមបំពេញទស្សនកិច្ច នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ និងថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ។ ក្នុងដំណើរទស្សនកិច្ចសារព័ត៌មាននាពេលនេះ មានគោលបំណងបង្ហាញជូនអំពីកិច្ចសហប្រតិបត្តិការដែលផ្តោតជាពិសេសលើ «ការការពារជីវភាពរស់នៅរបស់ប្រជាជន» និង «ការគាំទ្រដល់ការកសាងសង្គមប្រកបដោយសន្តិភាព» ក្នុងចំណោមវិស័យសហប្រតិបត្តិការផ្សេងៗទាំងនោះ។ ប្រទេសជប៉ុន និងប្រទេសកម្ពុជាបានបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនអស់រយៈពេលជាយូរមកហើយ។ កិច្ចសហប្រតិបត្តិការនេះមានវិសាលភាពយ៉ាងទូលំទូលាយ ដោយរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ព្រមទាំងវិស័យសុខាភិបាល និងវេជ្ជសាស្ត្រ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសន្តិភាពផងដែរ។ ហើយគោលបំណងចុងក្រោយនៃកិច្ចសហប្រតិបត្តិការនេះ គឺការរួមចំណែកក្នុងការកសាងសង្គមមួយដែលប្រជាជនកម្ពុជាអាចរស់នៅប្រកបដោយសុវត្ថិភាពកាន់តែខ្ពស់ ជីវភាពកាន់តែប្រសើរ មានភាពកក់ក្តៅ និងទំនុកចិត្តក្នុងការរស់នៅ ៕