គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូអន្តរជាតិ ចែកកញ្ចប់សម្ភារចាំបាច់ចំនួន៦៤៥ ជូនស្ត្រីនិងក្មេងស្រីរងគ្រោះដោយសង្រ្គាម។

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានរៀបចំ «ពិធីជូនកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី»ចំនួន៦៤៥កញ្ចប់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម។

ពិធីនេះត្រូវបានរៀបចំឡើងនៅមណ្ឌស្នាក់នៅទីតាំងតាកឹងម៉ៃតង ភូមិចងចាំឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ ដោយមានវត្តមានពីលោកជំទាវ ខូវ សាង អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារយេនឌ័រ តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. និងអាជ្ញាធរដែនី កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ។

ឯកឧត្តម ណុប វុទ្ធី អភិបាលរងក្នុងនាមជួសមុខអោយអភិបាលខេត្តជាអាជ្ញាធរដែន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងពិសេសម្ចាស់ជំនួយដៃគូអភិវឌ្ឍន៏នានា តែងតែយកចិត្តទុកដាក់បំផុតលើការរស់និងជួយស្បៀង សម្ភារះបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៃភូមិតាកឹងបៃតង ចង់ចាំនេះ។ជាក់ស្តែងក្នុងឪកាសនេះមានអង្កការអន្តរជាតិមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) តែងតែយកចិត្តទុកខដាក់ដល់បងប្អូនប្រជាពលរដ្ឋនិងចុះជាប់ផ្ទាល់ថែមទាំងជួយបង្កើតទីស្នាក់ការបន្ទប់ទីប្រឹក្សាយោបល់មួយកន្លែង និងបន្តជូនអំណោយសម្រាប់ស្ត្រីនិងកុមារក្នុងនោះមានឃិ១កញ្ចប់រួមមាន៖ សាប៊ូបោកខោអាវ, សាប៊ូដុសខ្លួន, សំឡីអនាម័យ, ថ្នាំដុសធ្មេញ, និងសាប៊ូអនាម័យ រួមទាំងណែនាំរបៀបប្រើប្រាស់សម្ភារ, និង កាបូបដែលមិនប៉ះពាល់បរិស្ថានផងដែរ។

លោកជំទាវ ខូវ សាង ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមានឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងការសហ ការគាំទ្រផ្នែក ទាំងការស្តារស្មារតី និងសុខភាពផ្លូវចិត្ត របស់អង្គការអង្កការអន្តរជាតិមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA )និង អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO )គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី និងក្មេងស្រីដែលរងគ្រោះ។ ការបន្តគាំទ្រពីដៃគូអភិវឌ្ឍន៍នានាទាំងអស់ មិនត្រឹមតែជាជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការរួមចំណែកដោយផ្ទាល់ដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

គូសបញ្ជាក់ថាអង្គការ UNFPA, រដ្ឋាភិបាលជប៉ុន និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ជាពិសេសក្នុងវិស័យសុខភាពផ្លូវភេទ និងបន្តពូជ សុខភាពមាតានិងទារក ការឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ព្រមទាំងការងារឆ្លើយតបក្នុងគ្រាអាសន្ន។