តំបន់តាំងទីលំនៅមួយកន្លែងស្ថិតភាគខាងជើងប្រទេសប៉េរូកំពុងរងគ្រោះជំនន់ទឹកភ្លៀង ដែលជះឥទ្ធិពលពីបាតុភូតអាកាសធាតុសកលអែលនីញ៉ូ (El Niño)

គ្រួសារពលរដ្ឋជាច្រើននៅក្នុងតំបន់តាំងទីលំនៅ Puerto Perú ភាគខាងជើងប្រទេសប៉េរូ បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេដោយសារទឹកជំនន់ បន្ទាប់ពីទន្លេ Zarumilla បានហូរហៀរចេញពីច្រាំងកាលពីថ្ងៃចន្ទម្សិលមិញ។ ទឹកដែលហូរហៀរចេញពីទន្លេ Zarumilla បានពន្លិចផ្ទះសម្បែង និងដីកសិកម្មតាំងពីព្រឹកព្រលឹមមក ដែលបង្ករការរំខានដល់ការងារប្រចាំថ្ងៃរបស់ពួកគេ។ អ្នករស់នៅក្នុងតំបន់នោះបានអំពាវនាវសុំជំនួយ ដោយបញ្ជាក់ដល់អាជ្ញាធរមូលដ្ឋានថា៖ ទឹកជំនន់នេះក៏មានលាយឡំជាមួយទឹកលូស្អុយផងដែរ។ បន្តមកលោកស្រី Keiko Fujimori ជាមេដឹកនាំនៃប្រទេសប៉េរ៉ូបានកោះប្រជុំបន្ទាន់មួយជាមួយរដ្ឋមន្ត្រី និងអ្នកជំនាញនានា ដើម្បីសម្របសម្រួលផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់នៅក្នុងប្រទេស ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ «អេល នីញ៉ូ» ជាសកល៕

សម្រួលអត្ថបទ៖ សុផារិន្ទ