លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលថែទាំសុខភាព នៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) រាជធានី​ភ្នំពេញ

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន​លោកព្រិន្ទបាលទោ សំ សុជាតិ នាយក្រុម១ កងអនុសេនាធំចល័តខេត្តកំពង់ស្ពឺ ជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលនេះកំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ រួមជាមួយក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខនិងជូនពរឲ្យឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ជូនពរពីសំណាក់​ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ ​ចំពោះលោកព្រិន្ទបាលទោ សំ សុជាតិ​ ផងដែរ។ក្រោមការយកចិត្តទុកដាក់របស់លោក​ឧត្តម​សេនីយ៍​ត្រី​ មេបញ្ជាការ​ ក្នុងនោះបានឧត្តម​ជាថវិកាចំនួន ៣០០,០០០រៀល​ ព្រមទាំង​សំភារៈ​គ្រឿង​ឧបភោគបរិភោគមួយចំនួនរួមមាន(មី ២កេស,ទឹកសុទ្ធ២កេស​,ភេសជ្ជៈ១កេសនិងទឹកដីគោឆៅ ១កេស) ផងដែរ៕