ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត (បណ្តោះអាសន្ន)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោក សាមុត សុធារឹទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុតំណាងឯកឧត្តមម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត និងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ បានលើកយកចំនុចសំខាន់ៗមួយចំនួន ដើម្បីពិនិត្យ និងពិភាក្សាដូចជា៖

-.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ លើកទី១០

-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្តព្រះសីហនុ

-សេចក្តីរាយការណ៍ អំពីផែនការថវិកាឆ្នាំ២០២៧ ក្រោយកែសម្រួលតាមក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

-ពិនិត្យ និងអនុម័ត បញ្ជីគម្រោងវិនិយោគជាអាទិភាពដែលគ្រោងប្រើប្រាស់ថវិកាខេត្ត សម្រាប់ឆ្នាំ២០២៧

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម ប្រធានក្រុម ប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សា គណៈអភិបាល និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម និងបានចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុល ក្នុងកិច្ចប្រជុំនេះ និងបានណែនាំដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ត្រូវចេះរៀបចំចងក្រង និងអនុវត្តកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមប្រតិទិនការងារ។ ជាមួយគ្នានេះ ត្រូវផ្តល់អាទិភា ពខ្ពស់លើគម្រោងចាំបាច់ដើម្បីអនុវត្តមុនគេ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ព្រមទាំងត្រូវមានការពិនិត្យពិភាក្សា និងតាមដានវាយតម្លៃឱ្យបានទៀងទា ត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង។

អត្ថបទ: មន សូត្រ