ព្រះឥន្ទមុនី សុំ សុខា ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបានជោគជ័យយ៉ាងល្អ ក្នុងពិធីការពារ និក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតរបស់ព្រះអង្គ នៅរាជបណ្ឌិត្យសភាកម្ពុជា លើប្រធានបទ «ការគ្រប់គ្រងស្ថាប័នព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជា ឆ្នាំ២០១៨-២០២៣»។
ផ្នែកបណ្តុះបណ្តាល នៃ រាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា ក្រោយការវាយតម្លៃក្នុងពិធីការពារនិក្ខេបបទនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការទាំង៧រូប ដឹកនាំដោយ លោកបណ្ឌិត សយ រាសី ជាប្រធានគណៈកម្មការ បានប្រកាសជាឱឡារឹកថា «បេក្ខជនបណ្ឌិត សុំ សុខា បានការពារជាប់ជាស្ថាពរ និងទទួលបានងារ ជាបណ្ឌិត ពីរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីពេលនេះទៅ»។
សូមជម្រាបថា នេះជានិក្ខេបបទវិទ្យាសាស្ត្រថ្នាក់បណ្ឌិត ដែលមានការស្រាវជ្រាវច្បាស់លាស់អស់រយៈពេលរាប់ឆ្នាំ ខណៈរាជបណ្ឌិត្យសភាកម្ពុជា កាន់តែរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងជាក់លាក់ លើការស្រាវជ្រាវរបស់បេក្ខជននីមួយៗ មុននឹងបញ្ចប់ការសិក្សា៕



