លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាល និង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ ដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​​ កងរាជអាវុធហត្តខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលន និង​ឧបត្ថម្ភ​ជាថវិការ​ សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ ដល់វីរៈកង់ទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល​​ អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ៕

នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​សំណេះសំណាល​ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។

ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៏​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាននាំយកនូវថវិកា​​រួម នឹងសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ ថវិកា៤០០,០០០៛​​, អង្ករ២បេ, ទឹកបរិសុទ្ធ ៤កេស, ទឹកភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ​​​ និងត្រីខ ២យួរ ជូនដល់គាត់ និងគ្រួសារថែមទៀតផង​​ ដែលសរុបជាថវិកាចំនួន ៧៣៤,០០០៛៕