លោកប្រធានាធិបតីចិន Xi Jinping បានមកដល់ទីក្រុងគែរក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅមជ្ឈិមបូព៌ា! ចាប់តាំងពីតំបន់នេះធ្លាក់ចូលក្នុងជម្លោះអាម៉េរិក-អ៊ីរ៉ង់
ប្រធានាធិបតីចិន ស៊ី ជីនពីង បានមកដល់ទីក្រុងគែរកាលពីយប់ថ្ងៃអង្គារនេះ ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីតំបន់នេះបានធ្លាក់ចូលទៅក្នុងជម្លោះដ៏សាហាវជាបន្តបន្ទាប់នៃសង្រ្គាមរវាងអាម៉េរិក និង អ៊ីរ៉ង់។ លោក ស៊ី និងភរិយារបស់លោកបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតី Abdel-Fattah el-Sissi (អាប់ដែល-ហ្វាតា អែល-ស៊ីស៊ី) និងភរិយារបស់លោក នៅឯអាកាសយានដ្ឋានអន្តរជាតិគែរ ជាកន្លែងដែលបានរៀបចំក្រាលកំរាលព្រំពណ៌ក្រហមលាតសន្ធឹងពីលើយន្តហោះ អមដោយកងឆ្មាំកិត្តិយសយោធា និងមន្ត្រីជួរមុខនៃភាគីទាំងសងខាងចិន-អេហ្ស៊ីបដែរ។ មេដឹកនាំត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្នុងមធ្យោបាយដើម្បីពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ” និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ នេះបើយោងតាមការិយាល័យរបស់លោកប្រធានាធិបតី អែល-ស៊ីស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលធ្វើដំណើរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អេហ្ស៊ីប ដែលនៅតែជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បានខិតខំពង្រឹងទំនាក់ទំនងយោធា និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដែលជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយជាងមុន ដែលមានគោលបំណងធ្វើពិពិធកម្មផលប័ត្រដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ លោកប្រធានាធិបតី ស៊ី បានស្ថិតក្នុងដំណើរទស្សនកិច្ចទីក្រុងគែរ បន្ទាប់ពីលោកបានចូលរួមសន្និសីទរយៈពេលពីរថ្ងៃរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO ដែលមានប្រទេសចំនួន១០ចូលរួម និងជាក្រុមប្រទេសដែលមាននយោបាយ និងសន្តិសុខ ដែលត្រូវបានគេចាត់ទុកថាជាអ្នកទប់ទល់នឹងឥទ្ធិពលសកលរបស់សហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសរុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានចូលរួមសន្និសីទនេះនៅរដ្ឋធានីប៊ីស្គេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



