ឯកឧត្តមគីមវីរះដឹកនាំកិច្ចពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា និងទិសដៅខែកញ្ញាឆ្នាំ២០២៦របស់អគ្គលេខាធិការដ្ឋានគ.ជ.គ.ម.
ឯកឧត្តម គីម វីរះ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ
និងជាអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.ដឹកនាំកិច្ចពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា
និងទិសដៅខែកញ្ញាឆ្នាំ២០២៦នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយនាព្រឹកថ្ងៃទី២ខែកញ្ញានេះនិងបន្តជំរុញ ការអនុវត្ត ផែនការការងារនិរន្តរភាពនៃការងារដែលកំពុងអនុវត្ត ពង្រឹងការសម្របសម្រួលជាមួយក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធនានានិងកងកម្លាំងទាំងបីរួមទាំងអន្តរស្ថាប័នម្ចាស់ជំនួយនិងដៃគូរអភិវឌ្ឍន៏វិស័យឯជន។
តាមរាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ
បានអោយដឹងថាគ្រោះធម្មជាតិ រួមមាន គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្តាក់ បាក់ច្រាំងទន្លេង។ល។ក្នុងខែសីហានេះមានភ្លៀងធ្លាក់ច្រើនដោយសារការទទួលរងឥទ្ធិពលបន្ទាប់ពីព្យុះក្នុងតំបន់ចំនួន ៦ ដែលបានកើតមានជាបន្តបន្ទាប់ធ្វើឱ្យដំណាំស្រូវ និងដំណាំរួមផ្សំ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ត្រូវបានស្ដារឡើងវិញ រួមជាមួយនឹងកិច្ចសហការអន្តរាគមន៍ជួយសង្គ្រោះជាបន្តបន្ទាប់របស់ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលក្នុងនោះផ្ទៃដីដាំដុះចំនួនប្រមាណ ៩៥%ត្រូវបានស្ដារឡើងវិញ។
ស្ថានភាពគ្រោះធម្មជាតិ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងគ្របដណ្តប់លើតំបន់ផ្ទៃរងទឹក និងភូមិសាស្ត្រកម្ពុជាធ្វើឱ្យកម្ពស់ទឹកតាមដងទន្លេមេគង្គមានការជន់ឡើងជាលើកទី១កើតមាននៅមូលដ្ឋានរាជធានី/ខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ។ប៉ះពាល់ប្រជាជន ១៩ ៥៣៦គ្រួសារ ជម្លៀស ២០៤៩គ្រួសារ ប៉ះពាល់លំនៅឋាន សរុប ១៤ ៦៤៨ខ្នង (ខូចខាត ៤១ខ្នង)សាលារៀន ៧៧កន្លែង វត្តអារាម ៥១កន្លែង និងមន្ទីរពេទ្យ ២កន្លែងប៉ះពាល់ស្រូវ ៖ ៥ ១៧១ហ.ត ខូចខាត ១ ៥៥៤ហ.ត និងដំណាំរួមផ្សំ ៣ ០២៩ហ.ត ខូចខាត ១២៥៣ហ.តហេដ្ឋារចនាសម្ព័ន្ធ លិចផ្លូវកៅស៊ូ ៦០០ម និងផ្លូវលំគ្រួស បេតុង និងដីស ៣៨៨ ៤៨២ម ខូចខាត ៥៨៥ម ស្ពានឈើនិងបេតុង ៥៩កន្លែង។
ឯកឧត្តមគីម វីរះ អនុប្រធានមានប្រសាសន៏ថាក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីក៏ដូចជាអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. នឹងបន្តជំរុញ ការអនុវត្ត ផែនការការងារខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតលើការរក្សានិរន្តរភាពនៃការងារដែលកំពុងអនុវត្ត ពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងជាមួយដៃគូ ពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន និងការគ្រប់គ្រងព័ត៌មាន ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។ ជាពិសេស នឹងបន្តយក ចិត្តទុកដាក់លើការចុះអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ដើម្បីធានាថា ព័ត៌មានព្រមានអាចទៅដល់ប្រជាពលរដ្ឋបាន ទាន់ពេល ការត្រៀមបង្ការអាចប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងការឆ្លើយតបអាចកាត់បន្ថយផលប៉ះ ពាល់បានកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមបន្តថាកន្លងមកឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ ព្រមទាំងដាក់វិធានការឆ្លើយតប ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តាមបណ្តាលខេត្តរងគ្រោះនិងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករព្រមទាំង អោយមានការចូលរួមពីមន្ទីក្រោមឱវាទ ក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធនានាពិសេសថ្នាក់មូលដ្ឋានហើយក៏មានការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និង ទាន់ពេលវេលា។ឯកឧត្តម គីម វីរះបានរំលេចថា លទ្ធផលការងារបានបង្ហាញពីការបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ តាមរយៈការចូលរួមក្នុងក្របខណ្ឌអាស៊ាន កិច្ចប្រជុំ និងកិច្ច ពិគ្រោះយោបល់ជាច្រើន ព្រមទាំងការសម្របសម្រួលការងាររដូវវស្សា។ ជាមួយគ្នានេះ ការអភិវឌ្ឍ និងពង្រឹង ប្រព័ន្ធ PRISM, EWS-១២៩៤ និង CamDi ព្រមទាំងការរៀបចំប្រព័ន្ធ Cell Broadcast បានបន្តជាផ្នែកសំខាន់ ក្នុងការលើកកម្ពស់ការគ្រប់គ្រងព័ត៌មានហានិភ័យ និងការផ្តល់សារជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានទាន់ ពេលវេលាផងដែរ។




