ភ្នំពេញ ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ក្នុងចំណោមគម្រោងវិនិយោគជាង ៥០០ មានគម្រោងចំនួន ២៣ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងទំហំទុនវិនិយោគ ៤៩៤ លានដុល្លារ និងបង្កើតការងារ ៩ ពាន់កន្លែង និងគម្រោងចំនួន ១០ ត្រូវបានអនុម័តដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ក្នុងទំហំទុន ៣១ លានដុល្លារ និងបង្កើតការងារ ៨ ពាន់កន្លែង។
CDC បន្ថែមថា ការវិនិយោគក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំ ២០២៦ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែនាំមុខក្នុងការទាក់ទាញវិនិយោគ។
នៅក្នុងរយៈពេល ៣ ឆ្នាំ (២០២៣ ២០២៤ ២០២៥) គម្រោងដែលចុះស្នើសុំការវិនិយោគ ហើយនឹងក្លាយទៅជាការពិត មាន ៩៥,៧៥% ពោលគឺក្នុង ១០០ គម្រោងដែលសុំគោលការ ណ៍វិនិយោគ ៩៥ គម្រោងបានចាត់តាំងធ្វើ មានតែ ៥ ទេ ដែលលុបចោលវិញ។
នៅក្នុងឆមាសទី១ ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៧៦ ដែលមានទំហំទុនវិនិយោគប្រមាណ ៤,៧ ពាន់លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១៦០ពាន់កន្លែង។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោង ក្នុងទំហំទឹកប្រាក់ ១០ ប៊ីលានដុល្លារ និងអាចបង្កើតការងារបាន ៤៣៨ ពាន់កន្លែង៕







