ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា សហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបន្ទាយមានជ័យក្នុងសកម្មភាពអប់រំផ្សព្វផ្សាយ ដល់យុវជនកាកក្រហមកម្ពុជា និងសិស្សានុសិស្សនៅវិទ្យាល័យមង្គលបូរីស្តីពី យុវជនមានការប្រព្រឹត្តប្រពៃ មិនភិតភ័យនឹងជំងឺអេដស៍

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយនៅវិទ្យាល័យមង្គលបូរី ក្រោមប្រធាន បទ «យុវជនមានការប្រព្រឹត្តប្រពៃ មិនភិតភ័យនឹងជំងឺអេដ ស៍» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសុខភាព ការបង្ការ និងការឆ្លើយតបនឹងមេរោគអេដស៍។

ថ្លែងមតិស្វាគមន៍ លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមាន ជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានលើកឡើងថា យុវជនគឺជាជំនាន់បន្តវេន និងជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ការយល់ដឹងអំពីមេរោគអេដស៍ សុខភាពផ្លូវភេទ និងការបង្ការជំងឺ គឺជាចំណេះដឹងចាំបាច់ដែលយុវជនគ្រប់រូបត្រូវយកចិត្តទុកដាក់ ដោយប្រកាន់ខ្ជាប់នូវគោលការ ណ៍ «ការពារប្រសើរជាងព្យាបាល»។

ក្នុងឱកាសនោះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកនាយកវិទ្យាល័យមង្គលបូរី ដែលបានផ្តល់កិច្ចសហការ និងទីតាំងសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយនេះ។

លោកបណ្ឌិត វ៉ា សុភក្ត្រ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង នៃកាកបាទក្រហមកម្ពុជា និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញដល់សិស្សានុ សិស្ស និងយុវជនចូលរួមប្រមាណ ២១៨នាក់ ដោយផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ឥស្សរជនឆ្នើមថ្នាក់ជាតិ ការកសាងធនធានមនុស្ស ការលើកកម្ពស់ភាពធន់សុខភាព មេរោគអេដស៍/ជំងឺអេដស៍ និងគុណធម៌-ចរិយាធម៌។

អ្នកបច្ចកទេស មកពីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ មុំ ចន្ធីលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញដល់សាស្ត្រាចារ្យ និងនិស្សិតដែលបានចូលរួម អំពីខ្លឹមសារគន្លឹះដូចជា៖ ១. ឥស្សរជនឆ្នើម ថ្នាក់ជាតិ ២. ការកសាងមូលធនមនុស្ស ៣. ការលើកម្ពស់ភាពធន់សុខភាព ៤. មេរោគអេដស៍/ជំងឺអេដស៍ ៥. គុណធម៌និងចរិយាធម៌។

អំពីសារបានឥស្សរជនឆ្នើមថ្នាក់ បានបង្ហាញពីសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ ជួបសំណេះសំណាលដោយផ្ទាល់ និងលើកទឹកចិត្តដល់ជនរងគ្រោះដោយសារមេរោគអេដស៍, អំពីព្រឹត្តការណ៍ ទទួលលិខិតផ្លូវការផ្តល់ជូនគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ពីលោកស្រី បៃ បាហ្គាសាវ តំណាងឱ្យ APLF/ UNDP /UNAIDS នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងអំពីព្រឹត្តិការណ៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលលិខិតផ្លូវការផ្តល់ជូនគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ពីលោកស្រី ណូប៊ូកូ ហូរីបេ តំណាងឱ្យ UNDP /UNAIDS នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ អំពីការកសាងធនធានមនុស្ស អ្នកបច្ចេកួទេស បានលើកយកប្រសាសន៍នែនាំដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រីគឺ “ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់”“ធនធានមនុស្ស សំខាន់ណាស់សម្រាប់ ការអភិវឌ្ឍប្រទេសជាតិ ប្រកប ដោយនិរន្តរភាព និងចីរភាព”។ អំពីការលើកកម្ពស់ភាពធន់សុខភាពគឺ ការកសាងភាពធន់សុខភាពមានសារៈសំខាន់  យ៉ាងខ្លាំង ព្រោះវាជួយឱ្យអ្នកអាចថែរក្សាសុខភាពបានល្អ ប្រកបដោយការយល់ដឹង ការពារជំងឺឆ្លង និងមិនឆ្លង និងអាចឆ្លើយតបនឹងបញ្ហា ប្រឈមផ្នែកសុខភាពបានយ៉ាងមានប្រសិទ្ធភាពពេញមួយជីវិត។ ក្រុមការងារក៏បានដាក់ចេញនូវសំណួរពិភាក្សាផងដែរដូចជា៖ ដើម្បីធានាភាពធន់សុខភាព យុវជនអាចធ្វើបានដូចម៉្តេច? ចំពោះមេរោគអេដស៍ យុវជនអាចធ្វើអ្វីបានខ្លះ ដើម្បីបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៨ខាងមុខ? 

នៅទីបញ្ចប់នៃបទបង្ហាញ អ្នកបច្ចេកទេសដែលពោរពេញដោយបទពិសោធន៍ មិនភ្លេចឡើយរំលឹកអំពីសារអំពាវនាវដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធី *…សូមទម្លាប់រស់នៅប្រកបដោយសុខភាពល្អ នោះយើងនឹងអាច សបានជាមិនខានឡើយនូវជំងឺមិនឆ្លងនានាដូចជា ជំងឺបេះ ដូង-សរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោម ផ្អែម ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។

បន្ថែមពីនេះ ក៏មានកម្មវិធីសំណួរ-ចម្លើយ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលឆ្លើយសំណួរបានត្រឹមត្រូវ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសុខភាព អនាម័យ ការបង្ការជំងឺឆ្លង និងការរស់នៅដោយគ្មានការរើស អើងចំពោះអ្នកផ្ទុកមេរោគអេដស៍។