ក្រុមអ្នកធ្វើធម្មយាត្រាស៊ីអ៊ីតរាប់ពាន់នាក់បានមកដល់ទីក្រុង Karbala ដែលជាការជួបជុំសាសនាដ៏បំផុតរបស់ពិភពលោក និង ចំពេលមានភាពតានតឹងនៅមជ្ឈឹមបូព៌ា

ក្រុមអ្នកធ្វើធម្មយាត្រាស៊ីអ៊ីតរាប់ពាន់នាក់បានមកដល់ទីក្រុង Karbala ហើយ សម្រាប់ដំណើរធម្មយាត្រាប្រចាំឆ្នាំ Arbaeen របស់ពួកគេ ដែលជាការជួបជុំសាសនាដ៏ធំបំផុតមួយដែររបស់ពិភពលោក។ ធម្មយាត្រានេះជាការកត់សម្គាល់នូវសេចក្តីបញ្ចប់ក្នុងរយៈពេលកាន់ទុក្ខ៤០ថ្ងៃចំពោះការស្លាប់របស់លោក Imam Hussein ដែលជាចៅប្រុសរបស់ព្យាការី Muhammad និងជានិមិត្តរូបនៃការតស៊ូក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមដំបូង។ អ្នកធ្វើធម្មយាត្រាទាំងអស់បានស្លៀកពាក់ពណ៌ខ្មៅ ដោយដើរក្បួនរវាងពីទីសក្ការៈបូជារបស់ Imam Hussein និងប្អូនប្រុសរបស់គាត់ Imam Abbas ពាសពេញដងផ្លូវនៃទីក្រុង Karbala ជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវបន្លឺឡើងនៃឈ្មោះ Imam Hussein ថែមទៀតផង។ ការជួបជុំគ្នានៅឆ្នាំនេះបានធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងៗ បន្ទាប់ពីករណីធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei និងការប៉ះទង្គិចគ្នា ដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងជម្លោះកំពុងបន្តផ្សេងមួយទៀតរវាងក្រុម Hezbollah និងអ៊ីស្រាអែល៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ