ក្រុមហ៊ុន GAC Cambodia បាននាំយករថយន្តដ៏ប្រណីត ម៉ូឌែល GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា មានតម្លៃខ្ទង់៤ម៉ឺនដុល្លារនិងជាម៉ូឌែលថ្មី ទំនើបប្លែកលើសពីរថយន្តធម្មតា

នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊េន មូន រីវើសាយ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការ នៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ បានឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។

លោក ប៉ែន ពិសិដ្ឋ នាយកប្រតិបត្តិការ នៃក្រុមហ៊ុន THH IMPORT EXPORT CO., LTD បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើប ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ រថយន្តម៉ូដែលសេរីថ្មីរបស់ក្រុមហ៊ុន GAC ដែលជារថយន្តមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ជូននូវជម្រើសថ្មីដ៏គួរអោយចាប់អារម្មណ៍ថែមទៀត សម្រាប់បងប្អូនប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលអាចផ្តល់ទាំងសុខសុវត្ថិភាព ភាពជឿជាក់ និងតម្លៃមួយដ៏សមរម្យបំផុត។ លោកបានបន្តថា រយះពេលកន្លងមកនេះ ក្រុមហ៊ុន GAC បានទទួលការគាំទ្រជាច្រើនពីសំណាក់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ថាជាក្រុមហ៊ុនរថយន្តចិនមុនគេ ដែលបានអភិវឌ្ឍរថយន្តចិនទទួលស្គាល់ដោយអតិថិជនរស់នៅក្នុងប្រទេសកម្ពុជារបស់យើង។

ជាមួយគ្នានោះ លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកលក់នៃក្រុមហ៊ុន GAC Cambodia បានមានប្រសាសន៍ ថា គោលបំណងដែលក្រុមហ៊ុន GAC Cambodia សម្រេចនាំយករថយន្តម៉ូដែលថ្មី GAC S7 PHEV i4WD នេះមកកាន់ទីផ្សារកម្ពុជា ដោយសារក្រុមហ៊ុនផ្ទាល់សំលឹងមើលឃើញថា រថយន្តនៅក្នុងប្រទេសកម្ពុជាកំពុងតែរីកចម្រើនខ្លាំង ហើយអ្វីដែលសំខាន់គឺផ្តោតទៅលើរថយន្តថ្មី ហើយឥលូវនេះយើងសង្កេតឃើញថា សង្វាក់ផលិតកម្មរបស់GAC ដែលនៅក្នុងប្រទេសកម្ពុជារបស់យើង គឺមានការគាំទ្រខ្លាំង ដូចនេះប្រជាជនយើងបានចាប់ផ្តើមជឿជាក់ទៅលើផលិតផលរថយន្តចិន ដែលនេះគឺជាឲកាសមួយសម្រាប់ក្រុមហ៊ុនផ្ទាល់ បាននាំចូលរថយន្ត ដែលមានតម្លៃសមរម្យ ជាពិសេសមានមុខងារសំខាន់ៗជាច្រើន ដែលអតិថិជនយកទៅប្រើប្រាស់លើសពីការរំពឹងទុក ព្រោះក្នុងនោះអមមកដោយ Optionទំនើបៗ មានសុវត្ថិភាពកម្រិតខ្ពស់ ព្រមទាំងសន្សំសំចៃបានកាន់តែច្រើនជាងរថយន្តធម្មតា។ លោកបានបន្តថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ដែលក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។ លោកបានបន្តទៀតថា ចំពោះអតិថិជនដែលមានបំណងចង់ទិញរថយន្តខ្លាញ់គោនេះ យកទៅប្រើប្រាស់គឺគាត់អាចមានជម្រើសក្នុងការទិញលុយសុទ្ធក៍បានរឺក៍អាចជាជម្រើសបង់រំលោះក៍បាន ដោយទទួលបាននូវអត្រាការប្រាក់ទាបបំផុត ត្រឹមតែ៨.៣% ក្នុងមួយឆ្នាំ។