សិស្ស និងបុគ្គលិកឆ្នើមនៃសាលាអន្តរជាតិមែនន័រ និងសាលាមែនន័រគ្លូប៊ល ទទួលបានមេដាយមាស វិញ្ញាបនបត្របញ្ចប់ការសិក្សា ពានរង្វាន់ និងបណ្ណសរសើរប្រចាំឆ្នាំ២០២៥-២០២៦

សាលាអន្តរជាតិអន្តរជាតិមែនន័រ និងសាលាមែនន័រគ្លូប៊ល បានរៀបចំពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ចប់ការសិក្សា និងបណ្ណសរសើរ ដល់សិស្ស និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលាជាតិគយ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។

  ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសូងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាៈ សាលាអន្តរជាតិមែនឌ័រ កើតចេញដំបូងពីការបើកកម្មវិធីសិក្សាក្រៅម៉ោងនៅចុងសប្តាហ៍ដែលហៅកាត់ថា យូស៊ីម៉ាសនៅឆ្នាំ២០១៥ ដោយសកម្មភាពបង្រៀននៅពីឆ្នាំ២០១៥ ដល់២០១៨ ទៅលើឧបករណ៍គណនាលេខ ដែលយើងហៅថា Abacus បានរីកចម្រើនជាលំដាប់ និងទទួលបានការពេញចិត្តពីសំណាក់មាតាបិតា លើសេវាកម្ម និងគុណភាពអប់រំរបស់យើង។

ជាមួយនិងគុណភាពអប់រំល្អ និងប្រសិទ្ធិភាពនៃការបង្រៀនប្រកបដោយគុណភាពពិតប្រាកដ នៅឆ្នាំ២០១៩ យើងក៏បាន សម្រេចចិត្តបង្កើតសាលាមួយដែលមានការរអប់រំពេញលេញ ។ ឯកឧត្តម បានបន្តថា យោងលើបទពិសោធន៍នៃការប្រឡូកក្នុងសង្គមទាំងលើឆាកជាតិ និងអន្តរជាតិ យើងឃើញថា កុមារមួយចំនួនរៀនបានច្រើនភាសា(៤ទៅ៥ភាសា) ហើយមានភាពក្លាហានបញ្ចេញសមត្ថភាពបានយ៉ាងល្អ លើឆាកអន្តរជាតិ រួមទាំងការសិក្សាស្រាវជ្រាវបន្ថែមទៅលើសមត្ថភាពខួរក្បាលរបស់មនុស្ស ក៏ដូចជាការប្រឡូកខ្លួនឯងទៅក្នុងបញ្ហាជីវិត យើងសម្រេចទទួល បង្រៀនកុមារ មាន៣ភាសា (ខ្មែរ អង់គ្លេស និងចិន) ចាប់តាំងពីកុមារតូចតែម្តង ដោយផ្តោតសំខាន់ទាំងសមត្ថភាពចំណេះដឹងទាំងឥរិយាបថល្អទៅក្នុងសាច់ឈាម ចិត្តគំនិត។

  លោកស្រី ឡាយ អមរា ស្ថាបនិក និងជាអគ្គនាយិកា សាលាអន្តរជាតិមែនន័រ និងសាលាមែនន័រគ្លូប៊ល មានប្រសាសន៍ថា លោកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចដោយការទទួលខុសត្រូវ និងការ លះបង់ខ្ពស់ ក្នុងការធានាឱ្យដំណើរការអប់រំ របស់សាលាយើងទទួលបានជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក។ លោកស្រីបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ សាលាបានឆ្លងកាត់ការងារជាច្រើន ដោយមានទាំងឱកាស និងបញ្ហាប្រឈមជាច្រើនក៍ដោយក៍សាលាដើរទៅមុខយ៉ាងរលូន ដោយសារការរួមសហការរបស់គ្រប់ភាគី ធ្វើឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាពិសេសការលើកកម្ពស់គុណភាព អប់រំ ការអភិវឌ្ឍសមត្ថភាពសិស្ស ការពង្រឹងវិន័យ សុវត្ថិភាព និងការថែទាំសិស្សប្រកបដោយការយកចិត្តទុកដាក់។ លោកស្រីបានបន្តទៀតថា សម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ សាលារបស់យើងនឹងបន្តផ្តោតសំខាន់លើចំណុចអាទិភាពមួយចំនួនដូចជា៖ ១.ការពង្រឹងគុណភាពបង្រៀន និងរៀន,២ .ការអភិវឌ្ឍសិស្សទាំងចំណេះដឹង និងគុណធម៌, ៣.ការធានាសុវត្ថិភាព និងការការពារកុមារ និង៤.ការពង្រឹងការងារជាក្រុម និងវប្បធម៌សាលា ជាដើម។  ចុងបញ្ចប់នៃកម្មវិធី ក៍មានការចែកវិញ្ញាបនបត្រ ពានរង្វាន់ និងបណ្ណសរសើរជូនបុគ្គលិក និងសិស្សឆ្នើម ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ ការផ្តល់ពានជ័យលាភីដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ សិស្សឆ្នើមប្រចាំឆ្នាំ ម្ចាស់ជ័យលាភីថ្នាក់ជាតិលើកទី៨ នៃកម្មវិធីយូស៊ីម៉ាស់ និងវិញ្ញាបនប័ត្របញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ ថ្នាក់ទី៦ ថ្នាក់ទី៩ និងទី១២ និងកម្មវិធី UCMAS ការប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា  សិស្សថ្នាក់ភាសាអង់គ្លេស សិស្សថ្នាក់ភាសាចិន និងសិស្សកម្មវិធី UCMAS សាខាឫស្សីកែវ ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួន។

សូមបញ្ជាក់ថា សាលាអន្តរជាតិមែនន័រ គឺជាសាលាឯកជនស្តង់ដាអន្តរជាតិឈានមុខគេមួយនៅកម្ពុជា ដែលបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ ។ សាលាអន្តរជាតិមែនន័រ ផ្តល់ការអប់រំបីភាសាពេញ១ថ្ងៃ ដោយរួមបញ្ចូលកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីសិក្សាអន្តរជាតិ Oxford International Curriculum (OIC), កម្មវិធីសិក្សាជាតិជំនាន់ថ្មី (NGNP), កម្មវិធីសិក្សាអន្តរជាតិភាសាចិន (YCT/HSK), កម្មវិធីសហគ្រិនភាពកុមារ (KidsMBA-UK) និងកម្មវិធីបំណិនសតវត្សរ៍ទី២១ ជាច្រើនទៀត រួមជំនាញទន់ បច្ចេកវិទ្យា (ICT) សិល្បៈ កីឡា គំនូរ និងបំណិនជីវិតនានា ព្រមទាំងបន្ថែមប្រព័ន្ធសិក្សាឌីជីថល និងបណ្ណាល័យឌីជីថល ក្លិបសិក្សា និងក្លិបភាពជាអ្នកដឹកនាំ និងកម្មវិធីពិគ្រោះយោបល់ និងតម្រង់ទិសអាជីពយ៉ាងសម្បូរបែប និងផ្តល់ជូនកម្មវិធីអប់រំបន្ថែមជាច្រើនផ្សេងទៀតផងដែរ ។

លោកស្រី ឡាយ អមរា បានសម្តែងនូវក្តីអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែទុកចិត្ត និងជ្រើសរើសសាលាអន្តរជាតិមែនន័រ ជាដៃគូអប់រំអនាគតកូនៗរបស់ពួកគាត់ ។ លោកស្រីក៏បានអគុណចំពោះលោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់រូបផងដែរ ដែលលះបង់ពេលវេលា និងស្មារតីខិតខំបង្រៀនដល់សិស្សានុសិស្សក្នុងរយៈពេលកន្លងមក ។ ក្នុងនាមជាអគ្គនាយិការសាលា លោកស្រីបានបន្តប្តេជ្ញាចិត្តក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបុព្វហេតុអប់រំដែលមានគុណភាព និងឧត្តមភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា សាលាអន្តរជាតិមែនន័រ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នឹងចូលរៀននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ចុះឈ្មោះចាប់ពីឥឡូវនេះ មាតាបិតានឹងសន្សំបានយ៉ាងតិច ១,៥៧៥ $ ។ សាលាអន្តរជាតិមែនន័រ មាន២ទីតាំង ទី១ មានអាស័យដ្ឋាន ស្ថិតនៅអគារលេខ 91C ផ្លូវលេខ 99B ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សាខាទី២៖ ស្ថិតនៅ អគារលេខ 121K ផ្លូវលេខ 93 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

សាលាអន្តរជាតិមែនន័រ បណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ! ៕