កិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.ល.គ.យ.អ. ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត និងមន្រ្តីរាជការជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ កន្លងមក។






