ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕