ក្រុមការងារ អ.ម.ត ខេត្តព្រះសីហនុ នាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៧១គ្រួសារ 

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ាង ឡេង អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន ៧១គ្រួសារ។

ពិធីប្រគល់អំណោយមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាការឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកចោលនរណាម្នាក់ឡើយ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានគោរពបួងសួងជូនពរដល់ សម្តេចធិបតី លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី

ប្រភព:អ.ម.តខេត្តព្រះសីហនុ