ក្រុមការងារកម្ពុជា-វៀតណាមពិភាក្សាពីការលើកកម្ពស់និរន្តរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ

ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថានបានអញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយប្រតិភូប្រទេសវៀតណាម ដើម្បីកសាងចក្ខុវិស័យរួមសម្រាប់កិច្ចសហប្រតិបត្តិការទឹកក្រោមដីឆ្លងដែននៅតំបន់ដីសណ្តទន្លេមេគង្គ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ រួមមាន៖

១)កំណត់ចក្ខុវិស័យ និងរៀបចំកម្មវិធីសកម្មភាពយុទ្ធសាស្រ្ត ២០៥០ (Strategic Action Program 2050) ស្តីពីនិរន្តរភាព និងការគ្រប់គ្រងទឹកក្រោមដីឆ្លងដែននៅតំបន់ដីសណ្តទន្លេមេគង្គ។

២)វិភាគទិន្នន័យបឋម និងរៀចំសេណារីយ៉ូលើការប្រើប្រាស់ និងគ្រប់គ្រងទឹកក្រោមដីឆ្លងឆ្លងដែន (Technical Diagnostic Analysis-TDA)។

៣)ពិភាក្សាលើសេចក្តីព្រាងគម្រោងសាកល្បងទឹកក្រោមដីឆ្លងដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

៤)អនុម័តលើផែនការសកម្មភាព និងថវិកាសម្រាប់ការអនុវត្តគម្រោងឆ្នាំ២០២៦-២០២៧។

កិច្ចប្រជុំបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម មានការចូលរួមពីគណៈកម្មាធិការអន្តរក្រសួង(ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ) និងក្រុមការងារគ្រប់គ្រងគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេស នៃប្រទេសទាំងពីរ ក្រោមការជួយគាំទ្របច្ចេកទេស និងហិរញ្ញប្បទានពីអង្គការ FAO, IUCN, UNESCO និង MERFI៕