មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធី «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម ជំនាន់ទី៣» ក្រោម ប្រធានបទ «ការកសាងសហគ្រាសធុនតូច និងមធ្យមឱ្យ កាន់តែរឹងមាំ តាមរយៈសេវាអភិវឌ្ឍន៍អាជីវកម្ម ដើម្បីកំណើន ប្រកបដោយចីរភាព»

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធី « Networking and Program Launch Event » ដែលប្រារព្ធធ្វើទ្បើងនៅសហគ្រិនខ្មែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមជ្ឈមណ្ឌល តំណាងដៃគូពាក់ព័ន្ធ គ្រូបណ្តុះ បណ្តាល និងអ្នកម្ចាស់អាជីវកម្មជាច្រើននាក់។

កម្មវិធីនេះធ្វើទ្បើងក្នុងគោលបំណងផ្តល់ឱកាស ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អ្នកប្រឹក្សាយោបល់ និងដៃគូអភិវឌ្ឍន៍ ទទួលបាននូវទស្សនវិស័យដ៏មានតម្លៃស្តីពីនិន្នាការអាជីវកម្មដែលកំពុងរីកចម្រើន បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម និងសារៈសំខាន់នៃការវិនិច្ឆ័យអាជីវកម្មនិងសមត្ថភាពដោះស្រាយបញ្ហា នៅក្នុងយុគសម័យឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិ ការកម្ពុជា-ជប៉ុន បានថ្លែងថា ៖ ព្រឹត្តិការណ៍ «ជំនាញផ្តល់ សេវាអភិវឌ្ឍន៍អាជីវកម្ម – ជំនាន់ទី៣នេះបាននាំម្ចាស់ សហគ្រាសធុនតូច និងមធ្យម (SMEs) អ្នកជំនាញ ទីប្រឹក្សា យោបល់ និងដៃគូសហការនានាមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរ ទស្សនទាននិងបទពិសោធន៍លើការអភិវឌ្ឍអាជីវកម្ម ការប្រឹក្សា យោបល់និងកំណើនប្រកបដោយចីរភាពរបស់ SMEs នៅក្នុង បរិយាកាសអាជីវកម្មដែលកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។

បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវវគ្គសិក្សាជំនាន់ទី២ (Cohort 2) កម្មវិធីបណ្តាញទំនាក់ទំនង និងការបើកប្រកាស កម្មវិធី (Networking and Program Launch Event)នេះមានគោលបំណងបង្កើនសមត្ថភាពដល់ម្ចាស់ អាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនដែលមានបំណង អភិវឌ្ឍខ្លួន ក៏ដូចជាក្រុមហ៊ុនឱ្យរីកចម្រើន និងជួយដល់ម្ចាស់ អាជីវកម្មផ្សេងទៀត។ វគ្គបណ្តុះបណ្តាល BDS Mastery Program នេះ មានបញ្ចូលជំនាញផ្នែកប្រឹក្សាយោបល់(Consultation) សម្របសម្រួល និងការបង្វឹក (Coaching) ទៅដល់ម្ចាស់អាជីវកម្មដែលជួបការលំបាក នៅក្នុងវិស័យ។

អ្នកជំនាញ BDS អាចជួយដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការវិនិច្ឆ័យបញ្ហា ប្រឈមក្នុងអាជីវកម្ម និងស្វែងរកឫសគល់នៃបញ្ហា រៀបចំ យុទ្ធសាស្ត្រកំណើន និងផែនការកែលម្អ លើកកម្ពស់សមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ពង្រឹងសមត្ថភាពគ្រប់គ្រង និង ការធ្វើសេចក្តីសម្រេចចិត្ត៕