អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ប្តេជ្ញាចិត្តខ្ពស់មិនឱ្យមានស្កែមអនឡាញ (Online Scams) នៅក្នុងកាស៊ីណូ ដោយនឹងបន្តរឹងបណ្តឹងការត្រួតពិនិត្យទីតាំង និងបរិវេណកាស៊ីណូ ដោយមិនអនុញ្ញត្តឱ្យយកទីតាំងកាស៊ីណូប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដាច់ខាត
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) និងអនុប្រធានលេខាធិការ ដ្ឋាន គ.ប.ច.ប. លើកឡើងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅ កម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ខណៈដែលរាជរដ្ឋាភិ បាលកំពុងប្រយុទ្ធប្រឆាំងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់ ដោយចាត់វិធានការ បង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងនាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងតាមការ ចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងលុបបំបាត់ Online Scams ឱ្យអស់។
ឯកឧត្តមបណ្ឌិត បន្តថា នៅក្នុងបរិការណ៍នៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹង បន្តររឹតបណ្តឹងត្រួតពិនិត្យទីតាំង និងបរិវេណកាស៊ីណូ ដែលបញ្ហានេះគឺមិនអនុញ្ញាត្តឱ្យយកទីតាំងការស៊ីណូ ដើម្បីប្រព្រឹត្តបទល្មើសធ្វើ សកម្មភាព ឬជាប់ពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីរកឃើញជាប់ពាក់ព័ន្ធនិងបទល្មើសនេះ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំនីតិវិធីដកហូតអាជ្ញាប័ណ្ណកាស៊ីណូ ដោយសហការជាមួយអង្គភាព និងស្ថាប័ន ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំង និងអូសរឹបទ្រព្យសម្បត្តិ ស្របតាមច្បាប់ស្តីពីការប្រឆំាងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដោយមិនមានករណីលើកលែង។ ជុំវិញបញ្ហានេះ បន្ទាប់ពីឯកឧត្តមចូលបំពេញការងាររយៈពេល ២ខែមកនេះ គឺបានសហការ ជាមួយបណ្តាប្រតិបត្តិករកាស៊ីណូ និងជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងកុំឱ្យមានស្កែមអនឡាញ ហើយបញ្ហានេះឯកឧត្តមនឹងបន្ត ត្រួតពិនិត្យនៅតាមបណ្តាកាស៊ីណូឡើងវិញ ដោយធានាមិនឱ្យមានស្កែមអនឡាញនៅតាមកាស៊ីណូជាដាច់ខាត។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល ថ្លែងឱ្យដឹងថា វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា គឺផ្តោតសំខាន់ទៅលើអាជីវកម្មកាស៊ីណូ បច្ចុប្បន្នកាស៊ីណូនៅកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់មានចំនួន ១៩៥ កាស៊ីណូ ក្នុងនោះដោយស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តខុស ទៅនិងសេចក្តីណែនាំរបស់ គ.ល.ក. ជាដើម ធ្វើឱ្យកាស៊ីណូមួយចំនួនបានផ្អាកការធ្វើអាជីវកម្ម និងមួយចំនួនបានផុតសពលភាព និងព្យូរ ផុតអាជ្ញាប័ណ្ណផងដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ កាស៊ីណូដែលបានផ្អាកដំណើរការអាជីវកម្ម និងពន្យាពេលបើកដំណើរការឡើង វិញមានចំនួន ១៨, ការស៊ីណូដែលត្រូវដកហូតអាជ្ញាប័ណ្ណមានចំនួន ១៩, ការស៊ីណូព្យូរអាជ្ញាប័ណ្ណមានចំនួន៣៣ និងការស៊ីណូដែលផុត និងបញ្ចប់សុពលភាពមានចំនួន៣។ ចំពោះការស៊ីណូដែលកំពុងដំណើរការអាជីវកម្មសរុបមានចំនួន ១២១ ប៉ុណ្ណោះ ហើយការស៊ីណូទាំង អស់នេះនឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






