សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ» ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការឆបោក។

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) រៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ឱកាសនៃការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ»  ដោយមានវត្តមាន > ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ស្រេង ហុង អភិបាលរង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងលោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល (BFX CAPITAL) ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងក្រុង-ស្រុកជាច្រើនរូប។

គោលបំណងសិក្ខាសាលានេះគឺជាការបង្កើនការយល់ដឹងរបស់សាធារណជន ជួយឱ្យពួកគេអាចធ្វើការសម្រេចចិត្តវិនិយោគដោយផ្អែកលើព័ត៌មានត្រឹមត្រូវ ស្របច្បាប់ និងជាពិសេសគឺ «កាត់បន្ថយការចាញ់បោកពីសំណាក់គម្រោងវិនិយោគខុសច្បាប់ផ្សេងៗ»។

ក្នុងនាមអាជ្ញាធរខេត្តលោក ស្រេង ហុង បានគាំទ្រ និងគូសបញ្ជាក់ថា ក្នុងបរិបទនៃសកលភាវូបនីយកម្ម វិស័យមូលបត្រនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីជាប្រភពប្រមូលទុនដ៏សំខាន់សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសហគ្រាសតូចធុះពាក់ព័ន្ធរបស់ខេត្ត។

> ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៏លើកឡើងថាឧបករណ៍និស្សន្ទ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលតម្លៃរបស់វាពឹងផ្អែកលើទ្រព្យសកម្មមូលដ្ឋាន ដូចជា ភាគហ៊ុន រូបិយប័ណ្ណ លោហៈមានតម្លៃ ឬទំនិញជាដើម ដូចនេះមិនត្រឹមតែបង្កើតឱកាសចំណេញពីការប្រែប្រួលតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុបានកាន់តែប្រសើរផងដែរ។ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមួយចំនួនធំនៅមិនទាន់យល់ច្បាស់ពីយន្តការ អត្ថប្រយោជន៍ និងហានិភ័យនៃទីផ្សារ។សិក្ខាសាលានេះគឺជាការបង្កើនការយល់ដឹងរបស់សាធារណជន ជួយឱ្យពួកគេអាចធ្វើការសម្រេចចិត្តវិនិយោគដោយផ្អែកលើព័ត៌មានត្រឹមត្រូវ ស្របច្បាប់ និងជាពិសេសគឺ «កាត់បន្ថយការចាញ់បោកពីសំណាក់គម្រោងវិនិយោគខុសច្បាប់ផ្សេងៗ»។ឯកឧត្តម ជាក់យ៉ាងមុតមាំថា ខ្លឹមសារ និងបទពិសោធន៍ដែលនឹងត្រូវចែករំលែកដោយគ្រូឧទ្ទេសជំនាញ។

លោកស្រី ប៊ុន សុវ៉ាត់ឌី មានប្រសាសន៏ថាទីផ្សារឧបករណ៍និស្សន្ទ ជាខែលការពារហិរញ្ញវត្ថុ គឺជាទីផ្សារដើរតួនាទីយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ។ វាលែងជាជម្រើសទៀតហើយ តែវាជាឧបករណ៍ដ៏ចាំបាច់ មិនមែនត្រឹមតែជាកន្លែងសម្រាប់ការវិនិយោគយកចំណេញនោះទេ ប៉ុន្តែជា “ខែលការពារហិរញ្ញវត្ថុដ៏រឹងមាំ” តាមរយៈយន្តការការពារហានិភ័យបាន ។ លោកស្រីបាន លើកឡើងអំពីក្រុមហ៊ុន ប៊ីអេហ្វអិក ខាភីថល ដែលជាក្រុមហ៊ុនដែលបាន ចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៅឆ្នាំ២០១៧ ដោយទទួលបានការអនុញ្ញាតឱ្យប្រកបអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទ ពីនិយ័តករមូលបត្រកម្ពុជាដំបូង តាមរយៈអាជ្ញាបណ្ណលេខ ០១១ ន.ម.ក.អ.ប. ឈ.ឧ. ចុះឆ្នាំ២០១៨ សរុមមកគឺបានបានឈរជើងលើវិស័យនេះយ៉ាងរឹងមាំជិតមួយទសវត្សរ៍មកហើយ។

សូមបញ្ជាក់ថា សិក្ខាសាលានេះគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម នៃការគ្រប់គ្រងទ្រព្យសកម្ម និងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាសហគ្រាសរបស់លោកអ្នកនិង បទពិសោធន៍ដែលនឹងត្រូវចែករំលែកដោយគ្រូឧទ្ទេសជំនាញនៅក្នុងសិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាពន្លឺនៃការយល់ដឹងថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដសម្រាប់ការសម្រេចចិត្តវិនិយោគ៕