ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង ប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះ ពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំព្រះមន្រ្តីសង្ឃជាន់ខ្ពស់រាជធានីខេត្តតាមឋានានុក្រម និមន្តអមដំណើរចូលរួម ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ។

នាឱកាសនេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់ ព្រះសិរីសម្មតិវង្ស ទេព ផាន ដែលនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មកប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានចំនួនប្រមាន ១០០០គ្រួសារ។

ឯកឧត្តម បានមានប្រសាសន៍ថា៖« សកម្មភាពចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជននាពេលនេះ បានបង្ហាញនូវ”កម្លាំងដ៏រឹងមាំនៃស្មារតីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយ” កម្លាំងមហាសាមគ្គីជាតិខ្មែរនេះ នឹងក្លាយជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិគ្រប់ៗរូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារឱ្យបាននូវដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។

ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះ ពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ បានមានព្រះថេរដីការថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ពីសុខទុក្ខ នឹងបានផ្តល់នូវអំណោយមាន ដូចជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ចំបាច់ ដើម្បីជួយសម្រាលបន្ទុករបស់ ព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមួយអន្លើរ ។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះសង្ឃនាយក ដែលមកចែកជូននាពេលនេះ រួមមាន:
១-ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ
-អង្ករ ៤តោន
-ទឹកបរិសុទ្ធ ៦០០ កេស
-ទឹកសុីអុីវ ១១៥យួរ
-ទឹកត្រី ១១៥យួរ
-ត្រីខ ១០កេសធំ
-បច្ច័យ ១៥លានរៀល ។

២-ប្រគេនទេយ្យទានព្រះសង្ឃ ៦២វត្ត
ស្មើនឹង៣១៥អង្គ
-ប្រគេនព្រះសង្ឃចំនួន ៣១៥អង្គ ក្នុងមួយអង្គ ត្រៃលៀងមួយឈុត និងបច្ច័យ
-ប្រគេនទេយ្យទាន ៦២វត្ត ក្នុងមួយវត្ត ទេយ្យទានមួយចំនួនធំ និងបច្ច័យ ២០ម៉ឺនរៀន = ១២,៤០០,០០០រៀល ។

៣-ជូនវីរកងទ័ព វីរនគរបាល និងកងរាជអាវុអហត្ថ ក្នុងខេត្តឧត្តរមានជ័យ ចំនួន១៨អង្គភាពធំែ ដោយក្នុង១អង្គភាព និងទេយ្យទានមួយចំនួនធំ (ទឹកបរិសុទ្ធ ,មី, ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ ,ទឹកក្រូច, បារី ,ផ្អក និងសៀង )និងបច្ច័យ២ លានរៀល សរុបបច្ច័យ ៣,៦០០,០០០ រ
-ជូនថវិកា វីរកងទ័ព ១៧០ ក្នុង១នាក់ ២៥,០០០ រ
-ជូនម៉ូតូ វីរកងទ័ព១២គ្រឿង ។

៤-ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន១០៥០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ ថវិកា ៣០០០០រៀល ,មី
ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ និងទេយ្យទានផ្សេងៗទៀត ។
-សរុបថវិកាដែលចំណាយទាំងអស់ មានចំនួន ១០៧,០២៥,០០០ រៀល ៕