ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យការបែងចែកបន្ទារប្រេកង់ ការកំណត់ស្តង់ដាបច្ចេកទេសប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការកំណត់ស្តង់ដាបច្ចេកទេសប្រើប្រាស់សម្ភារៈបរិក្ខា ឧបករណ៍សោតទស្សន៍ និងការគ្រប់គ្រងថ្នាលឌីជីថល

ភ្នំពេញ៖ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យលើការបែងចែកបន្ទារប្រេកង់ និងការកំណត់ស្តង់ដាបច្ចេកទេសស្តីពីការប្រើប្រាស់បន្ទារ ប្រេកង់វិទ្យុ-ការកំណត់ស្តង់ដាបច្ចេកទេស ស្តីពីការប្រើប្រាស់សម្ភារៈ បរិក្ខារ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ សោតទស្សន៍គ្រប់ប្រភេទ- ការគ្រប់គ្រង ថ្នាលឌីជីថល និងមាតិកាតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញបច្ចេកទេសក្រសួងព័ត៌មាន៕