ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសក្នុងនោះមានកុមារ២នាក់ដែរ នៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន

យ៉ាងហោចណាស់មានមនុស្ស១១នាក់បានរងរបួសបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅវេលាថ្ងៃត្រង់លើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន នេះបើយោងតាមលោក Oleh Kiper ប្រធានរដ្ឋបាលយោធានៃតំបន់។ កុមារ២នាក់ដែលមានអាយុ ១១ និង ១២ ឆ្នាំ និងមនុស្ស៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នេះបើយោងតាមលោក Kiper បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន។ លោកស្រី Maryna Averina ជាតំណាងសេវាសង្គ្រោះបន្ទាន់រដ្ឋ ក្នុងតំបន់ Odesa បាននិយាយថា អគ្គីភ័យបានឆាបឆេះលើផ្ទៃដី ១៨០០ម៉ែត្រការ៉េ។ លោកស្រីបាននិយាយថា “ហាងលក់សត្វចិញ្ជឹម ហាងលក់ស្រា និងការិយាល័យប្រៃសណីយ៍បានឆេះឆាបជាទំងន់។ នៅពេលនេះ យើងដឹងថាមានមនុស្សរងរបួសចំនួន៨នាក់ បាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តែជាអកុសល កូនសុនខមួយក្បាលដែលនៅក្នុងហាងលក់សត្វចិញ្ជឹមនោះបានងាប់ហើយ វាក៏ជាជីវិតមួយដែរ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកចិត្តសាស្រ្តមកពីសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅកន្លែងកើតហេតុ និងផ្តល់ជំនួយផ្នែកផ្លូវចិត្តដល់ជនរងគ្រោះ។ ក្នុងចំណោមអ្នករងរបួសមានបុរស៦នាក់ ស្ត្រី៣នាក់ និងកុមារ២នាក់។ ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះជាអ្វីដែលលោក Kiper បានសរសេរនៅលើ Channel Telegram ។  មនុស្សរបួសភាគច្រើនគឺដោយសារខ្ទាតអំបែងចំខ្លួនប្រាណ រលាក របួសត្រចៀក របួសអវយវៈ របួសក្បាល ខណៈដែលមន្ត្រីបានរាយការណ៍ថា កូដកម្មវាយប្រហារនេះបានបំផ្លាញហាងទំនិញ និងការិយាល័យប្រៃសណីយ៍មួយកន្លែងថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ