សាលព្រះពុទ្ធសាសនាដែលគេតម្កល់ «អណ្តាតភ្លើងដ៏ពិសិដ្ឋ» ជាង១០០០ឆ្នាំបានឆាបឆេះរាលដាលជាអគ្គីភ័យលើកដំបូងនៅលើកោះមីយ៉ាជីម៉ា ក្នុងប្រទេសជប៉ុន

សាលព្រះពុទ្ធសាសនាមួយនៅភាគខាងលិចប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថាជាកន្លែងតម្កល់ «អណ្តាតភ្លើងដ៏ពិសិដ្ឋ» ឬ eternal flame អស់រយៈពេលជាង ១០០០ឆ្នាំមកហើយ ពេលនេះបានឆាបឆេះ និងរាលដាលដល់ដែនដីនៃកោះមីយ៉ាជីម៉ា។ ស្ថិតនៅជិតភ្នំ  Misen ក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា មានអគ្គីភ័យចេញពីសាល រ៉េកាដូ ត្រូវបានគេរាយការណ៍កើតឡើងជាលើកដំបូងកាលពីព្រឹកថ្ងៃពុធម្សិលមិញ នេះបើយោងតាមប៉ូលីសក្នុងតំបន់។ យោងតាមសេវាពន្លត់អគ្គីភ័យក្នុងស្រុកបានឲ្យដឹងថា អគ្គីភ័យនេះត្រូវពន្លត់ជោគជ័យនៅថ្ងៃព្រហស្បតិ៍ ដោយមានអ្នកពន្លត់អគ្គីភ័យប្រហែលជា ៣០នាក់នៅកន្លែងកើតហេតុ។ សាល រ៉េកាដូ គឺជាផ្នែកមួយនៃបរិវេណវត្តព្រះពុទ្ធសាសនា ដាយសូអ៊ីន។ «អណ្តាតភ្លើងដ៏ពិសិដ្ឋ» នេះត្រូវបានគេបញ្ជាក់ថា ត្រូវបានដុតបំភ្លឺដំបូងដោយព្រះសង្ឃ គុកៃ កាលពីជាង ១២០០ឆ្នាំមុន៕

សម្រួលអត្ថបទ៖ សុផារិន្ទ