ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីង រោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យ មើលការរៀបចំតំឡេីងរោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។
រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។
ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុង១ឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតឱ្យធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការ ពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ៕



