ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦ ដើម្បីវាស់ស្ទង់ និងវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាន, នៅឆ្នាំ២០២៦ នេះ,

មលទ្ធផលនៃការស្ទង់មតិ ៨០,៨% នៃអ្នកចូលរួមក្នុងការស្ទង់មតិតំណាងឱ្យអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថា មានភាពល្អប្រសើរ។
៨៥,៨% បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ។ ៧៥,២៦% បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។

របាយការណ៍ស្តីពី«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦» នេះត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកធ្វើការប្រកាសផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាជាច្រើនអង្គភាព ស្ថាប័ន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការរៀបចំរបាយការណ៍នេះឡើងក្នុងគោលបំណងវាយ តម្លៃលើស្ថានភាពសេរីភាព វាស់វែងសុខភាពនៃវិស័យសារព័ត៌មាន ពិសេសអំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យនេះ ដើម្បីធានាថាការអភិវឌ្ឍក្នុងវិស័យព័ត៌មាននិងសោតទស្សន៍មាន ទិសដៅច្បាស់លាស់ ប្រកបដោយបរិយាកាសល្អ មានសុវត្ថិភាពសម្រាប់ការអនុវត្តការងារ។
ជាក់ស្តែង ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុប បានអះអាងថា ពួកគេមិនធ្លាប់ប្រឈមនឹងការ គំរាមកំហែង ការយាយី ឬអំពើហិង្សាដោយសារការងារជាអ្នកសារព័ត៌មានក្នុងឆ្នាំកន្លងទៅទេ។
ទន្ទឹមនេះ អ្នកចូលរួមស្ទង់មតិចំនួន ៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ/អាជ្ញាធរ ប្តឹងផ្តល់ពីការចុះផ្សាយរបស់ខ្លួនទេ។
ពាក់ព័ន្ធនឹងការជួបប្រទះបញ្ហា និងករណីបណ្ដឹងចំពោះអ្នកសារព័ត៌មានក្នុងពេលបំពេញការងារ ក្រសួងព័ត៌មានបានផ្តល់កិច្ចអន្តរាគមន៍ និងជួយជ្រោមជ្រែងក្នុងការផ្សះផ្សាវិវាទដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធ តុលាការ និងបានផ្តល់ការការពារខាងផ្នែកផ្លូវច្បាប់ សម្រាប់ករណីដែលឈានដល់ការអនុវត្តនីតិវិធីនៅ ចំពោះមុខតុលាការ។ បន្ថែមលើនេះ ក្រសួងបានបន្តតម្រង់ទិសលើការងារវិជ្ជាជីវៈ បញ្ញាបចំណេះដឹងផ្នែក ច្បាប់ និងការពង្រឹងការប្រតិបត្តិក្រមសីលធម៌ និងការគោរពច្បាប់ ដោយត្រូវចៀសវាងនូវសកម្មភាពដែល ត្រូវបានហាមឃាត់ដោយច្បាប់៕