ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦ សាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជំនួបសំណេះសំណាលនាឱកាសនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពការងារទូទៅ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែមានគុណភាព និងភាពឆ្លើយតបខ្ពស់។
ក្នុងពិធីនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីជាទុន និងជាទិសដៅការងារសម្រាប់យកទៅអនុវត្ត បំពេញបន្ថែមលើការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ
រូបភាព៖ លោក វុន សុខជា







