ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ ទទួលជួប សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា

ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូន​ បានអនុញ្ញាតឱ្យ លោក គៀន សាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វ ផ្សាយពាណិជ្ជកម្មកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណង ពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន​ និងការងារផ្សេងៗទៀត៕