ឯកឧត្តម ឈិន កេតនា មានប្រសាសន៍បញ្ជាក់ថា ÷ កម្ពុជាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា ដើម្បីធានាសន្តិសុខ និងកិត្តិយសជាតិ
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃ យ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ ដើម្បីបែងចែកភារកិច្ច និងរៀបចំផែនការសកម្មភាពលម្អិត ក្នុងពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតីមីយ៉ាន់ម៉ា។
កិច្ចប្រជុំប្រព្រឹត្តដោយមានការអញ្ជើញចូលរួមអំពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា ហើយកិច្ច ប្រជុំបានផ្ដោតសំខាន់លើការរៀបចំកិច្ចការពិធីការ សន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាព ដើម្បីធានាឱ្យព្រឹត្តិការណ៍ផ្លូវរដ្ឋនេះប្រព្រឹត្តទៅដោយរលូន និងលើកកម្ពស់កិត្តិយសជាតិ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាស ន៍ថា ÷ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING ) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំ ងគណៈប្រតិភូ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ ដូចនេះឯកឧត្តម បានលើនៅកិច្ចការងារចំពោះមុខជូនអង្គប្រជុំនិងបែងចែកភារកិច្ចដដល់អាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធដោយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ៖ ទទួលបន្ទុករៀបចំតុបតែងលម្អតាមដងផ្លូវ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំកម្លាំងមហាជន សិស្សានុសិស្ស និងយុវជន ចូលរួមឈរអបអរសាទរទទួល និងជូនដំណើរគណៈប្រតិភូនៅតាមដងផ្លូវដែលបានកំណត់។
សម្រាប់រដ្ឋបាលខេត្តកណ្តាល៖ សហការការពារសន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំប្រទល់ និងផ្លូវឆ្ពោះទៅកាន់អាកាសយា នដ្ឋានអន្តរជាតិតេជោ ។
រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា៖ ត្រៀមលក្ខ ណៈសម្បត្តិគ្រប់ជ្រុងជ្រោយលើកិច្ចការបដិសណ្ឋារកិច្ច អនាម័យ និងសោភ័ណភាពនៅតាមបណ្តាប្រាសាទបុរាណ ក្នុងករណីគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រអង្គរ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពី ការងារពិធីការ និងការផ្សព្វផ្សាយ ដោយណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធចងទង់ជាតិកម្ពុជា ទង់ជាតិមីយ៉ាន់ម៉ា និងបដាពាក្យស្លោកស្វាគមន៍នៅតាមដងផ្លូវសំខាន់ៗ អាកាស យានដ្ឋាន និងទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាតិ ត្រូវត្រៀមលក្ខណៈផ្សព្វផ្សាយ និងយកព័ត៌មានឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីចំណងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរលើការធានាសន្តិសុខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ចាប់តាំងពីពេលមកដល់ រហូតដល់បញ្ចប់បេសកកម្មផ្លូវរដ្ឋនេះ។
មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជាប្រធានអង្គប្រជុំ បានសំណូមពរឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ រាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប និងអនុវត្តឱ្យសម្រេចលទ្ធផលល្អប្រសើរ។



