ឯកឧត្តម ខៀវ ភារិទ្ធ បញ្ជាក់ថា ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Soccer League លើកទី៩ មានក្រុមចូលរួម លើសពីការរំពឹងទុក
ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦ មាន ៦៤ក្រុមចូល រួម ប្រកួត ក្នុង នោះ មាន ក្រុមនារី ចំនួន ៨ក្រុម និងបុរស ៥៦ក្រុម ដែល នឹងប្រារព្ធពិធីបើកការប្រកួត ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ សំរាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League រៀបចំឡើង ក្នុងគោលបំណងលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនីមហាជន ក្នុងការចូលរួមសកម្មភាពកីឡា ហើយ ឃើញថា ក្រុមនារី មហាជន មានការកើន ឡើង។
ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មការរៀបចំការ ប្រកួត បាល់ ទាត់ ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ ថ្លែក្នុង ពិធីសន្និសីទសារព័ត៌មាន ស្តីពីរការចាប់ ពូល កាលពីរសៀល ថ្ងៃទី២៩ ឧសភានេះ មានប្រសាសន៍ថា៖ អ្វី ដែល គណៈកម្មការរំពឹងទុក នៅក្នុងស្ថានភាព ដ៏លំបាក់នេះ គិតថា ឆ្នាំនេះ ធ្វើ យ៉ាង ណាឱ្យ តែបាន ក្រុមត្រឹម ៣២គឺ យើងទទួលបាន ជោគជ័យ តែ អ្វីជាការ ព្យាករណ៍ទុក គឺ មាន ការផ្ទុយ ស្រឡ: និង ត្រឡប់ មក វិញ ឃើញ ថាឆន្ទ:របស់ ក្រុម បាល់ទាត់ និមួយៗ នៅ តែ បន្ត យ៉ាង មោះមុត រហូត ទទួល ពាក្យចូល រួម បាន ៦៤ក្រុម។
ឯកឧត្តម ខៀវ ភារិទ្ធ បាន លើកឡើង បន្តថា៖ Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មក ពីគ្រប់ ស្ថាប័ន រដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមាន ឱកាស បញ្ចេញ សមត្ថភាព នៅ លើទី លាន ប្រកប ដោយ តម្លា ភាពនោះទេ ប៉ុន្តែ Soccer League ក៏ជាព្រឹត្តិការណ៍ មួយ ដែលបាន ចូល រួម ចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាព របស់ យុវជន នៅ ទូទាំង ប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ឱ្យកាន់ តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យ ស្លោក មួយគឺ «ស្មារតីសាមគ្គីភាព» ។
ឯកឧត្តម ខៀវ ភារិទ្ធ បាន បន្ថែម ថា Soccer League ត្រូវ បាន រៀបចំឡើង ៨លើករួច មក ហើយ គិត ចាប់ បី ឆ្នាំ២០១២មក ម្លេះ ដែល ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ កាល ពី ឆ្នាំ២០២៥កន្លទៅ យើង មាន ក្រុម កីឡាបាន ដាក់ ពាក្យ ចូល រួម ប្រកួត ដល់ ទៅ៦០ ក្រុម ក្នុង នេះ ក៏ មាន ក្រុម នារី ៧ក្រុម ផង ដែរ។
ឯកឧត្តម ខៀវ ភារិទ្ធ បាន បញ្ជាក់ថាក្នុង ឱកាសព្រឹត្តិការណ៍ បើក Soccer League ក៏ នឹង មាន ការប្រកួត បាល់ទាត់ សប្បរសធម៌ រវាង ក្រុម ស.ស.យ.ក អលស្តា ជាមួយ ផ្ការីកគ្រប់ រដូវ ក្រោម មូលបទ «ស្មារតីកីឡាដើម្បីយុវជន សង្គមយើង» តាម រយ: ការប្រកួត បាល់ទាត់ មិត្តភាប នេះ គណកម្មការទទួល បាន ថវិការសប្បរសធម៌តាម រយ: ការលក់ សំបុត្រ និង បរិចារបាន សរុប ១៩៥លានរៀល ត្រូវ បាន បែងចែជួយដល់ វីរ:កងទ័ពជួរមុខ រីឯមួយផ្នែក តូចជួយដល់ កុមាកំពុង ខ្វះខាត់ នៅ ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ពិធីជាផ្លូវការ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦ មាន ៦៤ក្រុមចូល រួម ប្រកួត ក្នុង នោះ មាន ក្រុមនារី ចំនួន ៨ក្រុម ចែក ចេញ ជា ២ពូល និងបុរស ៥៦ក្រុម ចែកចេញ ជា ១៦ពូល នឹងប្រារព្ធពិធីបើកការប្រកួត ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ៕



