ឯកឧត្តមបណ្ឌិត ហង្ស សាមឿន គាំទ្រនិងជំរុញបន្ថែមដល់ដល់ការអភិវឌ្ឍផែនការសកម្មភាពយេនឌ័រគ្រប់ជ្រុងជ្រោយនិងឆ្លើយតបតាមតម្រូវការយេនឌ័រនៅកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បី ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាង ផែនការសកម្មភាពយេនឌ័រដើម្បីបញ្ជៀបដល់ថ្នាក់ក្រោមជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី២(គ.ជ.គ.ម.)តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ឃុន សុភាអ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការ UN Women ប្រចាំកម្ពុជានិងមានការចូលរួមក្រសួង ស្ថាប័ន ពាក់ព័ន្ធនានារួមទាំងមន្ត្រីមកពីថ្នាក់ក្រោមជាតិនិងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ។
គោលបំណងដើម្បីប្រមូលធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធកំណត់សកម្មភាពអាទិភាព និងផ្នែកយុទ្ធសាស្ត្រ សម្រាប់ផែនការសកម្មភាពយេនឌ័រ គ.ជ.គ.ម. ដើម្បីពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហការក្នុងចំណោម ក្រសួង ស្ថាប័ន ថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ និងអ្នកព័ន្ធពាន់ ទិន្នផលរំពឹងទុកបញ្ចូលធាតុ ចូល និងអនុសាសន៍រួមសម្រាប់ផែនការសកម្មភាពយេនឌ័រសម្រាប់ NCDM ការកំណត់សកម្មភាពអាទិភាព និង ទិសដៅយុទ្ធសាស្ត្រ លើកកម្ពស់ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងភាពជាម្ចាស់នៃផែនការសកម្មភាពយេនឌ័រ ២០២៤-២០២៨ នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្របតាមក្របខ័ណ្ឌសេនដាយ។ ស្ត្រី បុរស ក្មេងស្រី និងក្មេងប្រុស ជួបប្រទះគ្រោះមហន្តរាយខុសៗគ្នា ដោយសារតួនាទី សង្គមដែលមានស្រាប់ វិសមភាព និងការទទួលបានធនធាន។ សិក្ខាសាលានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំឯកសារ ការសម្រេចចិត្តចុងក្រោយ និងការយល់ព្រមលើ GAP នឹងស្ថិតនៅជាមួយក្រុមការងារយេ នឌ័រ NCDM។
មានប្រសាសន៏ក្នុងឳកាសនោះឯកឧត្តមបណ្ឌិត ហង្ស សាមឿនបានអោយដឹងថា
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងនាម ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណ ចំពោះ តំណងក្រសួង ស្ថាប័ននានា ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អម្ពរជាតិ អង្គការសង្គមស៊ីវិលពាក់ព័ន្ធ ក្នុង “សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពយេនឌ័រជាមោទកភាព ចំពោះសមិទ្ធផលទាំងឡាយរួមទាំង ការផ្តល់ធាតុចូលលើការរៀបចំសេចក្តី ព្រាងផែនការសកម្មភាព ផែនការជាតិការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ។ឯកឧត្តមបណ្ឌិតហង្សសាមឿនបន្តថា ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៥ កំណត់ផែនការសកម្មភាពជាតិគ្រប់គ្រងគ្រោះ មហន្តរាយ, ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ននិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងស្របតាម គោលនយោបាយថ្នាក់ជាតិជាពិសេសអាទិភាពទី១៖ ការលើកកម្ពស់ សមភាពយេនឌ័រ)។ឯកឧត្តមបានរំលឹកថាបរិបទ និងសារៈសំខាន់នៃផែនការសកម្មភាពយេនឌ័រ ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា ការ គ្រប់គ្រងគ្រោះមហន្តរាយ មិនមែនជាការងារដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ហើយផលប៉ះពាល់ នៃគ្រោះមហន្តរាយ ក៏មិនមានលក្ខណៈស្មើគ្នារវាងបុរស ស្ត្រី កុមារ និងជនងាយរងគ្រោះនោះដែរ។យើងត្រូវ ការធាតុចូលដែលឆ្លុះបញ្ចាំងពីតថភាព ជាក់ស្តែងនៅមូលដ្ឋាន និងតម្រូវការជាក់ស្តែងរបស់សហគមន៍ ដើម្បីឱ្យ ផែនការសកម្មភាពយេនឌ័ររបស់យើង មានលក្ខណៈគ្រប់ជ្រុងជ្រោយអាចយកទៅអនុវត្តបាន និងមានប្រសិទ្ធភាពខ្ពស់។ជាចុងក្រោយឯកឧត្តមក៏បានជំរុញបន្ថែមឲ្យអង្គសិក្ខាសាលាពិគ្រោះយោបល់ ទាំងមូល ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមគោលបំណង និងលទ្ធផលរំពឹងទុក ។



