ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី សំណេះសំណាលសួរសុខទុក្ខ ចែកស្បៀង និងសម្ភារៈ ជូនសមាជិកសមាគមអតីតយុទ្ធជននិងនីវត្តន៏ជនកម្ពុជានិង បងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយនិងក្មេងកំព្រា ក្នុងស្រុកបាធាយខេត្តកំពង់ចាម។

កំពង់ចាម÷ពិធី សំណេះសំណាល សួរសុខទុក្ខ ចែកស្បៀង និងសម្ភារៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែល មានជីវភាព ខ្វះខាតចំនួន១៣០គ្រួសារ ដែលជាគ្រួសារកងទ័ពរបស់សមាគមអតីតយុទ្ធនិងនីវត្តន៏ជនកម្ពុជានាថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ក្រោ មអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធា នទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ និងមានការចូលពីប្រធានក្រុមការងារចុះមូលដ្ឋានក្នុងឃុំចំនួនទាំង១២ឃុំនិងសប្បុរសជនក្នុងនិងក្រៅប្រទេសរួមទាំងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីនៅវត្តតាំងគោក (ហៅវត្តតាំងគោក) ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក អួត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយបានអោយដឹងថា  រដ្ឋបាលស្រុកចែកជា ១២ឃុំ ស្មើនឹង៨៩ភូមិ មានប្រជាពលរដ្ឋសរុប ១៣៦,៩៨៨នាក់ ស្រី៦៩,៧២៥នាក់ ស្មើនឹង៣១,៥២៧គ្រួសារ ប្រជាពលរដ្ឋ ប្រកបមុខរបរកសិកម្មប្រមាណ៨០% មុខរបរលក់ដូរប្រមាណ១០% វិស័យឧស្សាហកម្ម សិប្បកម្ម៥% មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានប្រមាណ៥%។ ក្នុងនោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រ១ ចំនួន៣,៦៤៨គ្រួសារ ជីវភាពក្រ២ ចំនួន ៤,៩១៣គ្រួសារ។ជាក់ស្តែងនាពេលនេះក្នុងនាមជួសមុខអោយប្រជាពលរដ្ឋក្នុងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំនិងម្ចាស់ជំនួយដែលតែងតែយកចិត្តទុក្ខដាក់បងប្អូនប្រជាពលរដ្ឋជួបប្រទះនូវជីវភាពខ្វះខាត និងជួបគ្រោះមហន្តរាយនានា ។សូមបញ្ជាក់ថាកកន្លងទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកបាធាយ បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជាច្រើន យកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីបំពេញតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមសេចក្តីណែនាំ ក្នុងការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់លើក កម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននាឱកាសឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៏ នូវគោលនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងសកម្មភាពអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ការផ្សព្វផ្សាយអំពីច្បាប់ ចររាចរណ៍ ការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារភូមិ-ឃុំមានសុវត្ថិភាព ការងារអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរជូនបងប្អូនប្រជាពរដ្ឋ

ក្នុងអអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានបង្ហាញពីទឹកចិត្តមនុស្ស ធម៌ និងការចែករំលែកការផ្តល់អំណោយបង្ហាញពីស្មារតី ចែករំលែក និងយកចិត្តទុកដាក់ ចំពោះប្រជាជន ដែលកំពុងជួបការលំបាក។ទេសរដ្ឋមន្ត្រីបន្តថា ក្រៅពីតម្លៃជាសម្ភារៈ អំណោយក៏មានតម្លៃផ្នែកផ្លូវចិត្ត ដោយធ្វើឱ្យប្រជាពលរដ្ឋ មានអារម្មណ៍ថា ពួកគេមិនត្រូវបាន បោះបង់ចោល និងនៅតែមាន អ្នកយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់ លំដាប់ ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ។ សកម្មភាពនេះជួយបង្កើនការយោគយល់ ការស្រឡាញ់ និងការជួយគ្នាទៅវិញទៅមកដែលជាមូលដ្ឋានសម្រាប់សហគមន៍មួយដែល មានភាព សុខដុមរមនា។ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលជួបប្រទះនូវជីវភាពខ្វះខាត និងជួបគ្រោះមហន្តរាយនានា កន្លងទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានខិតខំបំពេញភារកិច្ចមនុស្សធម៌។ ឯកឧត្តម លីធុជ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុនម៉ាណែត លើការអភិវឌ្ឍជាតិ ការការពារជាតិ រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការរក្សាលំនឹងស្ថេរភាពនយោបាយ ,ការបណ្តុះបណ្តា លកសាងធនធានមនុស្សក៏ដូចជាការគិតគូរខ្ពស់លើសេវាសុខ មាលភាពជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អប្រសើរតាមរយះការផ្តល់ជូននៅបណ្ណបសស បណ្ណសមធម៌ និង បណ្ណក្រីក្រជាដើម ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងបន្តថា ការបង្កើតវេទិកាសាធារណះនៅ ពេលនេះក្នុងន័យដើម្បីស្តាប់ពីដំណើការអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាការបង្កើនភាពស្និទស្នាលនិងទំនាក់ទំនងស្អាតស្អំរវាងអាជ្ញាធរនិងប្រជាពលរដ្ឋជាពិសេសដើម្បីស្តាប់ពីការលើកឡើងពីសំណូមពរនិងសំណើរ បញ្ហាក្តីកង្វល់ផ្សេងៗពីពីសំណាក់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានស្រុកបាធាយនេះដើម្បីឲ្យប្រធាននៃអង្គវេទិកាធ្វើការដោះស្រាយភ្លាមៗ។ ជាមួយគ្នានេះឯកឧត្តម  លី ធុជ ជំនួសមុខឱ្យក្រុមការ ងារចុះមូលដ្ឋានឃុំបាធាយ សូមថ្លែងអំណរគុណដល់សប្បុរស ជនក្នុងនិងក្រៅប្រទេសដែលតែងតែមកជួយនិងសហការនាំយកអំណោយមនុស្សធម៍ ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែល្អប្រសើរឡើង។បន្ទាប់មកទេសរដ្ឋមន្ត្រីនិងក្រុមការងារថ្នាក់មូលដ្ឋានចុះជួយស្រុកនិងឃុំទាំ១២និងសប្បុរសជន បានប្រគល់និងចែកជូននូវអំណោយចំនួន១៣០គ្រួសារក្នុង១គ្រួសារ រួមមានអង្ក២៥គីឡូ. ទឹកត្រី ទឹកស៊ីអ៊ាវ ត្រីខនិងមី១កេះធំនិងចវិការមួយចំនួនផងដែរ។