សិស្សនិទ្ទេស Aចំនួន 53នាក់មកពីក្រុងស្រុកទាំង៦ក្នុងខេត្តកណ្ដាលទទួលអំណោយម៉ូតូអគ្គីសនីពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ថ្ងៃទី 3 ខែតុលាឆ្នាំ 2026 នៅស្រុកខ្សាច់កណ្ដាលឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលទទួបន្ទុកក្រុងអរិយក្សត្រស្រុកខ្សាច់កណ្ដាលស្រុកល្វាឯមស្រុកកៀនស្វាយស្រុកមុខកំពូលនិងស្រុកពញាឮបានអញ្ជើញជាអធិបតីក្នុងពិធីដល់រង្វាន់និងសំណេះសំណាលសិស្សនិទ្ទេស A.B.C មកពីក្រុងស្រុកទាំងប្រាំមួយក្នុងខេត្តកណ្ដាល។

សូមបញ្ជាក់ថាសិស្ស

និទ្ទេសA ៥៣នាក់ ទទួលបាន ម៉ូតូអគ្គិសនីម៉ាក Onion x3pro ១គ្រឿង និទ្ទេសB ២៦៥នាក់ ទទួលបានថវិកា ១នាក់ ២០ម៉ឺនរៀលនិទ្ទេសC ៨០១នាក់ ទទួលបានថវិកា ១នាក់ ១៥ម៉ឺនរៀល