សត្វល្មិច ឬ អណ្តើកសមុទ្រ មួយក្បាលត្រូវអាជ្ញាធរខេត្តកែប លែងឲ្យចូលក្នុងដែនសមុទ្យធម្មជាតិវិញ
ខេត្តកែប ៖ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញ លែងអណ្តើកសមុទ្រ (ល្មិច) មួយក្បាល ត្រឡប់ទៅក្នុងសមុទ្រវិញ បន្ទាប់ពីបងប្អូនអ្នកនេសាទនៅតំបន់កោះពោធិ៍ បានប្រគល់សត្វល្មិចនេះជូនស្នាក់ការសន្តិសុខកោះពោធិ៍ ក្រោយរូបវាកើតមានករណីជាប់ខ្សែលបដោយចៃដន្យ។
ឯកឧត្តមហ៊ួរ មិថុនា បានឲ្យដឹងថា ក្នុងចំណោមសត្វសមុទ្រដ៏កម្រជិតផុតពូជមិនថា សត្វល្មិច ឬអណ្តើកសមុទ្រ នោះទេ គឺជាប្រភេទធនធានជលផលសមុទ្រដែលកំពុងរងគ្រោះថ្នាក់បំផុត និងត្រូវបានច្បាប់ការពារយ៉ាងតឹងរ៉ឹង ដែលទាមទារឱ្យមានការចូលរួមថែរក្សាពីគ្រប់មជ្ឈដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សសមុទ្រដែលមានធនធានសមុទ្រដល់កម្រាំជិតផុតពូជឲ្យបានល្អទៅថ្ងៃអនាគតខាងមុខផងដែរ៕



