លោក Andy Burnham នាយករដ្ឋមន្រ្តីថ្មីថ្មោងរបស់ចក្រភពអង់គ្លេសបញ្ជាក់នៅចំពោះមុខមហាសន្និបាត UNGA ថា៖ បច្ចុប្បន្ន AI កំពុងជួយពន្លឿនការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកក្នុងប្រទេសបាន

នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាមេដឹកនាំចក្រភពអង់គ្លេសនៅឯអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ឬ (UNGA) លោក Andy Burnham បង្ហាញជំហរថា ប្រទេសរបស់លោកគឺជាបេក្ខភាពឈានមុខគេក្នុងការដឹកនាំការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ (AI) នៅលើឆាកអន្តរជាតិ។ នៅក្នុងសុន្ទរកថារបស់លោកនៅ UNGA លោក Andy Burnham បានលើកឡើងពីវឌ្ឍនភាពដែលប្រទេសរបស់លោកសម្រេចបាននៅក្នុងវិស័យ AI ដោយបញ្ជាក់ថា៖ AI គឺជាចំណុចរួមនៃបញ្ហាសំខាន់ៗ និងបន្ទាន់ជាច្រើនដែលយើងកំពុងប្រឈមមុខ។ បច្ចុប្បន្ន AI កំពុងជួយពន្លឿននូវការធ្វើរោគវិនិច្ឆ័យជំងឺមហារីកនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែវាក៏មានសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងលើសពីនេះទៀតដែរ ដោយមិនត្រឹមតែជួយបង្ការ និងព្យាបាលជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយព្យាបាលជំងឺឱ្យជាសះស្បើយថែមទៀតផង»។ «AI ក៏នឹងក្លាយជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ជាផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរវិស័យអប់រំ និងជាឧបករណ៍ដ៏សំខាន់ក្នុងការធានាសុវត្ថិភាពរបស់យើងបានផងដែរ»។ លោកបានលើកឡើងថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការដើរតួជា «អ្នកសម្របសម្រួលប្រកបដោយភាពស្មោះត្រង់» ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាសកលក្នុងការកំណត់ទិសដៅនៃការអភិវឌ្ឍបច្ចេកវិទ្យានេះ ដោយសារទីក្រុងឡុងដ៍ មានទំនាក់ទំនងល្អជាមួយទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ព្រមទាំងមាន «កិច្ចសន្ទនាដ៏រឹងមាំ» ជាមួយប្រទេសចិន។ លោកបានមានប្រសាសន៍ថា៖ យើងដឹងថា AI ក៏នឹងបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់របៀបរស់នៅ និងការងាររបស់យើងដែរ ហើយវាក៏អាចបង្កើនហានិភ័យថែមទៀតផង។ យើងទាំងអស់គ្នាធ្លាប់បានឮពីការព្រមាននានា ដែលយើងត្រូវតែយកចិត្តទុកដាក់។ ខ្ញុំដឹងថាប្រជាជនមានការព្រួយបារម្ភកម្រិតណា។ ដូច្នេះ យើងត្រូវតែឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវចំពោះស្ថានភាពនេះ»។ លោក Burnham ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចក្រភពអង់គ្លេសបានរងការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងធ្ងន់ធ្ងរ និង «ការវាយប្រហារដោយភាគីអរិភាពមកលើបរិយាកាសព័ត៌មាន»។ លោកបាននិយាយថា៖ «ទីភ្នាក់ងារនានារបស់រុស្ស៊ីបានប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំភាន់ ហើយឆ្លៀតយកប្រយោជន៍ពីការភ័យខ្លាចរបស់ប្រជាជន» ដូច្នេះវាជារឿងចាំបាច់ណាស់ដែលយើងត្រូវមើលឃើញការពិតជាក់ស្តែងអំពីទាំងអត្ថប្រយោជន៍ និងហានិភ័យនៃបច្ចេកវិទ្យា AI មួយនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ