លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗនៅសាលាមត្តេយ្យសហគមន៍ចំនួន៣ ក្នុងស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់កុមារតូចៗ ដែលកំពុងសិក្សានៅក្នុងសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន៣ទីតាំង ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សាលាមត្តេយ្យសិក្សាសហគមន៍ទាំង៣ ដែលលោកជំទាវ និងក្រុមការងារបានចុះទៅដល់នោះរួមមាន៖
• សាលាមត្តេយ្យសិក្សាសហគមន៍ កែវផុស (ចំណុចចំការក្រូច)
• សាលាមត្តេយ្យសិក្សាសហគមន៍ ភូមិឬទ្ធី២ (ចំណុចចំការខ្ញី)
• សាលាមត្តេយ្យសិក្សាសហគមន៍ ភូមិឬទ្ធី២ (ចំណុចចំរាំង)
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំកុមារតូច ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់អនាគតជាតិ។ ការផ្ដល់ជូននូវសម្ភារសិក្សានាពេលនេះ គឺជាការលើកទឹកចិត្តដល់កុមារតូចៗក្នុងការខិតខំរៀនសូត្រ ក៏ដូចជាជួយសម្រាលបន្ទុកដល់មាតាបិតា និងអាណាព្យាបាលផងដែរ។
គួរជម្រាបជូនថា បច្ចុប្បន្នសាលាមត្តេយ្យសិក្សាសហគមន៍ទាំង៣ទីតាំងខាងលើ មានកុមារតូចៗកំពុងសិក្សាសរុបចំនួន ៦៥នាក់ ដោយមានគ្រូបង្រៀនចំនួន ៣នាក់ កំពុងបំពេញបេសកកម្មអប់រំបណ្ដុះបណ្ដាលដល់កុមារតូចៗនៅក្នុងមូលដ្ឋាន៕

អត្ថបទ ៖ វុន សុខជា






