រ៉ុក្កែត H3 របស់ជប៉ុនត្រូវបានបាញ់បង្ហោះដោយជោគជ័យពីមជ្ឈមណ្ឌលអវកាស Tanegashima នៅព្រឹកថ្ងៃសុក្រនេះ

រ៉ុក្កែត H3 របស់ទីភ្នាក់ងាររុករកអវកាសរបស់ជប៉ុន ហៅកាត់ថា (JAXA) ត្រូវបានបាញ់បង្ហោះបានដោយជោគជ័យនៅថ្ងៃសុក្រនេះ ពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុនហើយ។ រ៉ុក្កែត H3 ទី៦នេះ គឺជាយានសាកល្បងចំពោះការកំណត់រចនាសម្ព័ន្ធទី៣០ ថ្មីដែលមិនប្រើឧបករណ៍ជំរុញនោះទេ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនសំខាន់ៗចំនួន៣ទៀត ខណៈដែលម៉ូឌីលមុនៗមានត្រឹមតែ២ប៉ុណ្ណោះ។ រ៉ុក្កែត H3 ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារ JAXA និង Mitsubishi Heavy Industries Ltd. ជាអ្នកស្នងតំណែងបន្ត ដែលមានតម្លៃទាបជាងរ៉ុក្កែត H2A ដែលបានហោះហើរក្នុងបេសកកម្មចុងក្រោយរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០២៥៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ