ឯកឧត្តម ជា វ៉ានដេត បិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងគោលបំណងបម្រើដល់ ផល ប្រយោជន៍ជូនក្រសួង និងប្រទេសជាតិ ឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់។

នៅទីស្ដីការ (ក.ប.ទ.) រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនិង មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សរុប៩៩៣នាក់។

ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល ថា វគ្គបណ្តុះបណ្តាលនេះឡើង គឺត្រឹមត្រូវ និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យាឌីជីថល” ជាស្នូល និងជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន និងស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគឺ “ការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈ” ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពលឿនរហ័ស ងាយស្រួល ការចំណាយតិច និងមានតម្លាភាព។

ឯកឧត្តម ជា វ៉ានដេត បានមានប្រសាសន៍បន្តថា បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាធំ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ការប្រើប្រាស់ AI លែងជាជម្រើស ប៉ុន្តែជាភាពចាំបាច់។ដូច្នេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។គោលការណ៍៣ចំណុចសម្រាប់ការប្រើAIបានដាក់ចេញគោលការណ៍ដែលមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)ត្រូវប្រកាន់ខ្ជាប់៖

• ការរក្សាការសម្ងាត់ទិន្នន័យ៖ ហាមដាច់ខាតការបញ្ចូលព័ត៌មានសម្ងាត់របស់ជាតិ និងទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋទៅក្នុងAIសាធារណៈដោយខ្វះការត្រួតពិនិត្យឡើយ។

• ការផ្ទៀងផ្ទាត់៖ លទ្ធផលដែលបង្កើតដោយ AI ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ វិនិច្ឆ័យ និងកែសម្រួលដោយខ្លួនយើងផ្ទាល់មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។

• ទំនួលខុសត្រូវ៖ AI ដើម្បីបង្កើនល្បឿន និងគុណភាពការងារ មិនមែនដើម្បីកាត់បន្ថយការទទួលខុសត្រូវរបស់យើងនោះទេ។“AI គ្រាន់តែជាជំនួយការដ៏វៃឆ្លាតរបស់យើងទេ វាមិនមែនជាអ្នកសម្រេចចិត្តជំនួសមនុស្សនោះឡើយ”ក្រសួងមានសមត្ថកិច្ចដឹដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត។ឯកឧត្តម ជា វ៉ានដេត បានលើកឡើងថាអាយុមិនមែនជាឧបសគ្គក្នុងការរៀនបច្ចេកវិទ្យាដោយលើកយកសក្ខីភាពពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ “ឆន្ទៈ និងការបើកចិត្តរៀនសូត្រ”មិនមែនដោយអាយុនោះទេ។ការគោរពចំពោះសុភមន្ត្រីរៀមច្បង ១៩៧៩ទាំង១០រូប របស់ក្រសួងបានឆ្លងកាត់នូវការលំបាក និងការប្រែប្រួលជាច្រើនដំណាក់កាល ដោយរក្សាបាននូវភក្តីភាព ឆន្ទៈមោះមុត និងវិន័យវិជ្ជាជីវៈខ្ពស់ក្នុងការកសាងនិងផ្ទេរបទពិសោធជូនអ្នកជំនាន់ក្រោយ ក្នុងគោលបំណងបម្រើដល់ ផល ប្រយោជន៍ជូនក្រសួង និងប្រទេសជាតិ ឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់។“ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន”ទិសដៅការងារកសាងធនធានមនុស្សបន្ត។ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញអោយមានការ បន្តរៀបចំ វគ្គបណ្ដុះបណ្ដាល AI កម្រិតខ្ពស់បន្ថែមទៀត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ.។