រដ្ឋមន្ត្រី ASEAN ជួបប្រជុំគ្នានៅប្រទេសហ្វីលីពីនដោយអំពាវនាវយ៉ាងទទួចឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ! ដើម្បីសម្រួលដល់ការប្រើ​ប្រាស់ថាមពលរបស់ពលរដ្ឋជាង៦៨០លាននាក់

បណ្តារដ្ឋមន្រ្តីជាអ្នកការទូតកំពូលៗរបស់តំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមកិច្ចពិភាក្សារបស់ខ្លួននៅថ្ងៃអង្គារនេះ ខណៈដែលកិច្ចប្រជុំរបស់ប្រចាំឆ្នាំរបស់អាស៊ានបានចាប់ផ្តើមហើយនៅប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីអាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពីអរិភាពឡើងវិញនៅតំបន់មជ្ឈិមបូព៌ា និងអំពាវនាវសុំឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុងដែរអំឡុងពេលនៃកិច្ចពិភាក្សានោះ។ មានវត្តមាននថ្ងៃនេះរួមមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ក៏ស្ថិតក្នុងចំណោមបុរគ្គលដែលគ្រោងនឹងចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលក្រោយនេះដែរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីអរិភាពឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការគំរាមកំហែងដល់ការដឹកជញ្ជូននៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកធ្លាប់បានទទួលនូវការផ្គត់ផ្គង់ថាមពលប្រេងសកលប្រហែលជា២០% ឆ្លងកាត់ច្រកនេះមុនសង្គ្រាមរវាងអាម៉េរិក​និងអ៊ីរ៉ង់ចាប់ផ្តើម។ អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដ៏មមាញឹកមួយដែលមានប្រជាជនជាង ៦៨០លាននាក់ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើថាមពលប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា ហើយត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការផ្គត់ផ្គង់សកលដែរ និងបានធ្លាក់ចុះតម្លៃដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់នោះ។ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានប្រកាសពីភាពអាសន្នផ្នែកថាមពលជាតិកាលពីខែមីនាកន្លងទៅ ដើម្បីធានាបាននូវភាពដែលអាចរកបាននៃប្រេងឥន្ធនៈ ផ្នែកអាហារ និងទំនិញមូលដ្ឋានផ្សេងទៀត និងកិច្ចការពារនូវការស្តុកទុក និងការកេងចំណេញនានាដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ