ទោះបីជាចាញ់ធ្លាក់ចេញពីតំណែងជើងឯក FIFA ២០២៦ក្តី! ប៉ុន្តែក្រុមជម្រើសជើងអាហ្សង់ទីននៅតែទទួលបានការស្វាគមន៍ជាពិសេសពីរដ្ឋាភិបាលនិងប្រជាជនក្រោមស្ថានភាពភ្លៀងធ្លាក់ Buenos Aires

អ្នកគាំទ្រអាហ្សង់ទីនរាប់ពាន់នាក់ បានចេញមកកាន់ទីក្រុង Buenos Aires (ប៊ុយណូស៊ែរ) ដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ បន្ទាប់ពីពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ និង បើទោះបីជាក្រុមជម្រើសជាតិពួកគេទទួលចំណាត់ថ្នាក់ជើងឯករងឆ្នាំនេះក្តី។ មានក្រុមគ្រួសារអាហ្សង់ទីន និងក្រុមមិត្តភក្តិជាច្រើន បានតស៊ូនឹងស្ថានភាពត្រជាក់ និងមានភ្លៀងធ្លាក់ដែរ ដើម្បីបង្ហាញពីក្តីកោតសរសើររបស់ពួកគេចំពោះក្រុមមួយនេះ ដែលឈរនៅតែរក្សាបាននូវកំពូលតារាងនៃការប្រកួតខ្នាតអន្តរជាតិអស់រយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្រុមនេះបានចុះចតដោយយន្តហោះឯកជនពិសេសនៅវេលាម៉ោង ៦:៣០ល្ងាច (ម៉ោងក្នុងស្រុក) ហើយត្រូវបានស្វាគមន៍ដោយឆ្មាំការពារជាតិ មុនពេលចាកចេញពីអាកាសយានដ្ឋាន និងជួបជុំអ្នកគាំទ្ររបស់ពួកគេដែរ។ កាលពីម្សិលមិញនេះកីឡាករបម្រុងនៃជម្រើសជាតិអេស្ប៉ាញ Ferran Torres គឺជាតួឯកដែលបានស៊ុតគ្រាប់បាល់បញ្ចូលទីនៅនាទីទី ១០៦ និងទម្លាក់តំណែងការពារជើងឯក FIFA អាហ្សង់ទីនឆ្នាំ២០២២ ដើម្បីឲ្យក្រុមគោជល់អេស្ប៉ាញរបស់គេឈ្នះជាជើងឯកថ្មី និង ទម្លាក់ក្រុមការពារជើងអាហ្សង់ទីនយ៉ាងតានតឹងក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កាលពីថ្ងៃអាទិត្យនេះ។ យោងតាមស្ថានភាពជាក់ស្តែងគឺក្រុមអេស្ប៉ាញមើលទៅពិតជាមានឥទ្ធិពលខ្លាំងណាស់ ទាក់ទងនឹងការគ្រប់គ្រងបាល់ផង និងការប៉ុនប៉ងស៊ុតបញ្ជូលគ្រាប់បាល់ផង ។ រយៈពេលជាង១០០នាទី បើទោះបីជាកំពូលកីឡាករឆ្នើម Lionel Messi និងក្រុមអាហ្សង់ទីន បានរកឃើញនូវវិធីសាស្រ្តដើម្បីទប់ទល់ ដាក់សម្ពាធ និង បង្ខំអូសក្រុមអេស្ប៉ាញឲ្យលេងចូលក្នុងម៉ោងបន្ថែម១៥នាទី២ដងក្តៅ  ប៉ុន្តែពួកគេពិតជាគ្មានឱកាសបំបាក់ក្រុមអេស្ប៉ាញបានឡើយ រហូតចុងក្រោយគឺលទ្ធផលនេះបានធ្វើឲ្យក្រុមនេះធ្លាក់ចេញពីតំណែង និង ធ្វើឱ្យ Messi ដោយទប់មិនជាប់ស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រក្នុងពហុកីឡដ្ឋាន និង ទូទាំងពិភពលោកផងដែរ៕

សម្រួលអត្ថប​ទ៖ សុផារិន្ទ