ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦៖ រាត្រីនៃការសាទរឧត្តមភាព និងសមិទ្ធផលដ៏ត្រចះត្រចង់នៃស្ថាបត្យករនគរូបនីយកម្មកម្ពុជា

ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យ បានអញ្ជើញចូលរួមយ៉ាងអធិកអធម ក្នុងមហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Realestate.com.kh ដែលជាយន្តការមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ី អាគ្នេយ៍។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកតម្កើង និងចារឹកទុកនូវស្នាដៃឯក នៃក្រុមហ៊ុន អភិវឌ្ឍន៍ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការកែប្រែទំព័រមុខមាត់ថ្មីនៃវិស័យលំនៅឋាន អចលនទ្រព្យពាណិជ្ជកម្ម និងគម្រោងចម្រុះប្រកបដោយនវានុវត្តន៍នៅកម្ពុជា។

ក្នុងឱកាសនោះ លោក Adam Sutcliffe នាយកប្រចាំតំបន់ផ្នែកពានរង្វាន់ និងព្រឹត្តិការណ៍នៃ SEA Connect Group បានមានប្រសាសន៍ថា៖ “វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងបន្តសាយភាយ នូវមហិច្ឆតា តាមរយៈស្នាដៃរបស់អ្នកអភិវឌ្ឍន៍ ក្នុងការស្ថាបនាគម្រោង និងសហគមន៍ ដែលជាសសរទ្រូង នៃអនាគតជាតិ។ គុណតម្លៃដ៏វិសេសវិសាលនៃពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសដល់ សមិទ្ធផលបុគ្គលប៉ុណ្ណោះទេ តែជាវេទិកាដ៏ស័ក្តិសិទ្ធិមួយក្នុងការរំលេចនូវគុណភាព នវានុវត្តន៍ និង ចក្ខុវិស័យដ៏វែងឆ្ងាយនៃវិស័យអចលនទ្រព្យកម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិក្នុងតំបន់។ លោកបាន សង្កត់ធ្ងន់ថា៖ “ក្នុងនាមជាអ្នកតំណាងនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ លោកពិតជា មានមោទនភាពក្រៃលែងក្នុងការសាទរម្ចាស់គម្រោងទាំងឡាយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការ កសាងភាពរុងរឿងរបស់ប្រទេសជាតិមាតុភូមិ ។”

ក្នុងឱកាសដ៏វិសេសវិសាលនោះ ក្រុមហ៊ុន OCIC Group ត្រូវបានទទួលកំពូលរង្វាន់កិត្តិយសប្រចាំរាត្រី គឺពានរង្វាន់ “អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ” ដែលជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកដ៏មហាសាល និងឥទ្ធិពលដ៏ ជ្រាលជ្រៅ ក្នុងការកែប្រែទិដ្ឋភាពអចលនទ្រព្យកម្ពុជា ព្រមជាមួយផលប័ត្រគម្រោងដ៏សម្បូរបែបរបស់ ខ្លួន។ ក្រុមហ៊ុន OCIC Group បានសាងភាពលេចធ្លោឥតគូប្រៀប ដោយទទួលបានពានរង្វាន់បន្ថែម សម្រាប់គម្រោងធំៗចំនួន ៦ ផ្សេងទៀតរួមមាន៖
TIA City គ្រងពានរង្វាន់ “តំបន់ទីប្រជុំជនថ្មីប្រចាំឆ្នាំ”។
• Chroy Changvar Bay ទទួលបានពានរង្វាន់ “តំបន់អភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំឆ្នាំ។
• នរា (Norea) ទទួលបានការកោតសរសើរជា “គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្នើមប្រចាំឆ្នាំ ។
• កោះពេជ្រ (Koh Pich) គ្រងពានរង្វាន់ “សហគមន៍ និងទីតាំងរៀបចំព្រឹត្តិការណ៍ឆ្នើមប្រចាំឆ្នាំ។
• Diamond Bay Garden ឈ្នះពានរង្វាន់ “គម្រោងអភិវឌ្ឍន៍មាត់ទឹកឆ្នើមប្រចាំឆ្នាំ។
• B&V Mansion ទទួលបានពានរង្វាន់ “គម្រោងលំនៅឋានឆ្លាតវៃប្រចាំឆ្នាំ។
ជ័យលាភីទាំង ៧ នេះ បានគូសបញ្ជាក់កាន់តែច្បាស់ពីតួនាទីជាប្រវត្តិសាស្ត្ររបស់ OCIC Group ក្នុងការស្ថាបនាទីក្រុង និងសហគមន៍ដ៏លេចធ្លោបំផុតនៅកម្ពុជា។

ការតម្កល់ឧត្តមភាពនៃទីផ្សារអចលនទ្រព្យជាតិ ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ ក៏បាន បំពាក់កិត្តិយសដល់គម្រោងឆ្នើមៗជាច្រើនទៀត ដែលសរបញ្ជាក់ពីភាពសម្បូរបែបនៃវិស័យនេះ និងក្រៅ ពីរាជធានីភ្នំពេញ កម្មវិធីនេះបានផ្តល់ការកោតសរសើរដល់គម្រោងនៅតាមបណ្តាខេត្តនានាផងដែរ។

កម្មវិធីនេះបានផ្តល់នូវវេទិកាថ្នាក់តំបន់ ដើម្បីទទួលស្គាល់សមិទ្ធផលឆ្នើមៗ ក្នុងការអភិវឌ្ឍ អចលនទ្រព្យ។ ឆ្នាំ២០២៦ នេះ ក៏ជាខួបគម្រប់ ១០ឆ្នាំ ដែលសបញ្ជាក់ពីទសវត្សរ៍នៃការលើកតម្កើង ឧត្តមភាព និងនវានុវត្តន៍អចលនទ្រព្យទូទាំងតំបន់ផងដែរ។

បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ជាតិនេះរួច នឹងបន្តសម្លឹងឆ្ពោះទៅកាន់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រប្រចាំ តំបន់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦។ វេទិកាអន្តរជាតិនេះ នឹងប្រមូលផ្តុំកំពូល អ្នកអភិវឌ្ឍន៍ និងគម្រោងលេចធ្លោបំផុតពីគ្រប់ទិសទីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាប្រារព្ធពិធីក្រោម ទស្សនវិស័យ៖ «បង្ហាញពិភពលោកអំពីភាពរុងរឿងនៃអចលនទ្រព្យអាស៊ីអាគ្នេយ៍»៕