ប្រទេសឥណ្ឌូណេស៊ី ប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួនគម្រប់ ៨១ឆ្នាំនៅទីក្រុងហ្សាកាតា អំឡុងពេលដែលភាគខាងកើតរងគ្រោះរញ្ជួយដីផ្ទួនៗ ដោយនឹកស្មានមិនដល់
ប្រទេសឥណ្ឌូណេស៊ី បានប្រារព្ធទិវាឯករាជ្យរបស់ខ្លួន នៅថ្ងៃចន្ទនេះជាមួយនឹងការបង្ហាញសកម្មភាពឆ័ត្រយោង តាមអាកាស និងពិធីលើកទង់ជាតិរបស់ខ្លួនដែរ។ មន្ត្រីប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីក្នុងជួររដ្ឋាភិបាលផ្សេងទៀតបានចូលរួមក្នុងក្បួនដង្ហែរដោយឆ្លងកាត់ទីក្រុងហ្សាកាតា នៅព្រលឹមថ្ងៃចន្ទនេះ ដើម្បីអបអរសាទរទិវាខួបលើកទី៨១ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសឥណ្ឌូណេស៊ី។ សិល្បករល្បីៗបានសម្តែង នៅខាងក្រៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី មុនពិធីលើកទង់ជាតិឡើងលើអាកាស។ ការប្រារព្ធពិធីនេះបានធ្វើឡើង តាមការគ្រោងទុក និងចំពេលដែលប្រទេសប្រទេសឥណ្ឌូណេស៊ីបានរងគ្រោះរញ្ជួយដីភាគខាងកើត រំលងបាន២ថ្ងៃដោយមិនស្មានទុកជាមុន និងចំថ្ងៃចន្ទនេះម្តងទៀត កើតឡើងនៅតំបន់ដដែល ក្នុងកម្រិតស្រាលជាងមុន។ ក្រោយពីរងគ្រោះរញ្ជួយដីក្រុមអ្នកជួយសង្គ្រោះនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ីបានរកឃើញសពមនុស្សបន្ថែមចំនួន៦នាក់ទៀត ក្រោយមួយថ្ងៃនៃគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រដែលបានវាយប្រហារប្រទេសនេះធ្វើឱ្យមនុស្សរាប់ពាន់នាក់ធ្លាក់ចូលក្នុងជម្រកបណ្តោះអាសន្ន។ អាជ្ញាធរបាននិយាយថាចំនួនមនុស្សស្លាប់បានកើនឡើងដល់៥៣នាក់ ខណៈមនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅ ខ្លះនៅខាងក្រៅផ្ទះសម្បែងរបស់ពួកគេ នៅតាមដងផ្លូវនានាដោយសារភាពភ័យខ្លាចនៃគ្រោះរញ្ជួយដីជាបន្តបន្ទាប់៕
សម្រួលអត្ថបទ៖ សុផារិន្ទ






