ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ថា ៖ ការដោះដូរទំនិញ កម្ពុជា-អង់គ្លេស សម្រេចបាន ៦៣៦ លានដុល្លារ នៅក្នុងរយៈពេល ៧ ខែ ២០២៦ កើនឡើងជិត ២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសបានជាង ៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើនឡើង ៩,៤%។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាអាស្រ័យទៅលើទីផ្សារដែលយើងមានស្រាប់ ដែលមាន EBA នឹងកិច្ចព្រមពៀងផ្សេងៗ ជាមួយកូរ៉េ ចិន អង់គ្លេស ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានកំណើននៅពេលខាងមុខ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេសក្នុងអត្រាសូន្យភាគរយ។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃ សរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕







