ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផល និងសមិទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សារៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ សំដៅបន្តអនុវត្តផែនការយុទ្ធសា ស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤- ២០២៨ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។
កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន និងប្រព្រឹត្តទៅរយៈ ពេល ២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គ នាយករង ប្រធាននាយកដ្ឋាន ប្រធានអង្គភាពទាំង៣ ចំណុះឱ្យក្រសួង ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ អនុប្រធា ននាយកដ្ឋាន និងប្រធានការិយាល័យ សរុបប្រមាណជិត ៥០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃក្រសួ ងព័ត៌មាន បានខិតខំបំពេញការងារយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលដែលក្រសួងព័ត៌ មានសម្រេចបានក្នុងរយៈពេលកន្លងមក មិនអាចកើតមានឡើ ងបានឡើយ ប្រសិនបើគ្មានការលះបង់ ការយោគយល់ កិច្ចស ហការគ្នា និងសាមគ្គីភាពជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប។
ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាក្នុងដំណើរការបំពេ ញការងារ ក្រសួងបានជួបប្រទះនូវការលំបាក បញ្ហាប្រឈម និងឧបសគ្គមួយចំនួនក្តី ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរួមគ្នា ក្រសួងបានឈានមកដល់ដំណាក់កាលមួយ ដែលអាចក្រឡេកមើលទៅក្រោយ ចាប់តាំងពីឆ្នាំ២០២៣ ដែលជាដំណាក់កាលដំបូងនៃការរួមគ្នាបំពេញការងារ រហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះបីលទ្ធផលដែលសម្រេចបានមិនទាន់ល្អឥតខ្ចោះគ្រប់ផ្នែកក៏ដោយ ប៉ុន្តែសមិទ្ធផលដែលទទួលបានក្នុងផ្នែកមួយចំនួន បានផ្តល់ក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់ក្រសួងបន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត ដោយមិនដើរថយក្រោយឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ត្រូវមានភាពច្បាស់លាស់ ជាក់ ស្តែង អាចអនុវត្តបាន និងត្រូវភ្ជាប់ជាមួយគោលដៅរបស់ផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។ អង្គភាពនីមួយៗត្រូវកំណត់អាទិភាពការ ងារ និងសូចនាករលទ្ធផលឱ្យបានច្បាស់ ដើម្បីងាយស្រួលតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសារៈ សំខាន់នៃការបន្តពង្រឹងគុណភាពព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការផ្តល់សេវាសាធារណៈរបស់ ក្រសួង ដើម្បីធានាឱ្យការងារព័ត៌មានឆ្លើយតបទៅនឹងតម្រូវ ការរបស់សាធារណជន និងការវិវត្តនៃសង្គម។
ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងវិវត្តយ៉ាងឆាប់រហ័ស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអង្គភាពពាក់ព័ន្ធបន្តពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពបច្ចេកទេស ព្រមទាំងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណ ភាព និងភាពជឿទុកចិត្តរបស់សាធារណជន។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ ធ្វើការវាយតម្លៃការងារដោយផ្អែកលើលទ្ធផលជាក់ស្តែង ដោយពិនិត្យទាំងសមិទ្ធ ផល បញ្ហាប្រឈម និងចំណុចខ្វះខាត ដើម្បីកំណត់វិធានការកែលម្អ និងបង្កើនប្រសិទ្ធភាពការងារនាពេលខាងមុខ។
ជាការកត់សម្គាល់ កិច្ចប្រជុំនេះគឺជាវេទិកាសម្រាប់ពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅអាទិភាពសម្រាប់ការងារបន្ត ដើម្បីធានាថា ផែនការយុទ្ធសា ស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០ ២៨ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
តាមរយៈការវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអាណត្តិ និងការរៀបចំផែនការសម្រាប់ឆ្នាំ២០២៧-២០២៨ ក្រសួងព័ត៌ មានមានគោលដៅបន្តពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងធនធាន មនុ ស្ស លើកកម្ពស់វិជ្ជាជីវៈ និងគុណភាពការងារព័ត៌មាន ព្រមទាំងធ្វើទំនើបកម្មវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យសមស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមកម្ពុជា៕







