ប្រជាជនម៉ូស្លីមឥណ្ឌូណេស៊ីជាង៣០០០នាក់នៅខេត្តស៊ូម៉ាត្រាប្រមូលផ្តុំគ្នាអធិស្ឋានសុំទឹកភ្លៀងដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងធ្វើឱ្យទីក្រុងរបស់ពួកគេពោរពេញដោយអ័ពផ្សែងក្រាស់

អាជ្ញាធរនៅភាគខាងត្បូងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាខេត្តមួយក្នុងចំណុចនៃស្ថានភាពក្តៅភ្លើងឆេះព្រៃច្រើនជាងគេ បានងាកទៅរកវិធានការទប់ស្កាត់ខាងផ្នែកវិញ្ញាណវិញនៅថ្ងៃអង្គារនេះ ខណៈដែលភ្លើងឆេះព្រៃដ៏ធំនៅតំបន់កណ្តាល និងភាគខាងលិចខេត្តនេះបានឆាបឆេះព្រៃឈើ ទោះបីជាសភាពដីសើមមានទំហំធំយ៉ាង ណាក្តី ដែលវាបង្កើតជាអ័ព្ទក្រាស់គ្របដណ្តប់ទីក្រុងមួយចំនួននៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនមូស្លីម រស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក។ គំនិតផ្តួចផ្តើមដោយការប្រមូលផ្តុំគ្នាអធិស្ឋានបែបសាសនាវិញ្ញាណនេះធ្វើឡើង បន្ទាប់ពីខេត្តស៊ូម៉ាត្រាបានប្រឈមមុខនឹងអាកាស ធាតុក្តៅស្ងួតរយៈពេលយូរ បង្កើនជាហានិភ័យនៃភ្លើងឆេះព្រៃ និងផ្ទៃដីសើមផង។ ទិន្នន័យផ្កាយរណបចុងក្រោយបំផុតពីក្រសួងបរិស្ថានបានបង្ហាញឲ្យឃើញថា ភាគខាងត្បូងកោះស៊ូម៉ាត្រាបានកត់ត្រាពីចំនួនលើសលប់ពីចំណុចក្តៅបំផុតទូទាំងប្រទេស ដោយមានចំណុចចំនួន១៤២៩ បន្ទាប់មកគឺកោះកាលីម៉ាន់តាន់ខាងលិច ដែលមាន ១២២៦ចំណុច  និងកាលីម៉ាន់តាន់កណ្តាលមានចំនួន ៨១១ចំណុច។ ទិន្នន័យរបស់ក្រសួងព្រៃឈើឥណ្ឌូណេស៊ីបានបង្ហាញថា ផ្ទៃដីជិត ៩៤០ គីឡូម៉ែត្រការ៉េ ត្រូវដុតបំផ្លាញនៅក្នុងខែកក្កដាត្រឹមតែមួយខែប៉ុណ្ណោះ រួមទាំងផ្ទៃដីជាង២០គីឡូម៉ែត្រការ៉េ នៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងត្បូងដែរ។ ប្រជាជនប្រមាណជា ៣.០០០ នាក់បានប្រមូលផ្តុំគ្នានៅតំបន់ Palembang ដែលជារដ្ឋធានីមួយនៃ ខេត្ត ស៊ូម៉ាត្រាខាងត្បូង ដើម្បីធ្វើការអធិស្ឋានជាពិសេស ក្នុងសាស នាអ៊ីស្លាម និងសុំអំណរជាទឹកភ្លៀងពន្លត់ភ្លើងឆេះព្រៃដ៏ធំនោះ ដែលគេស្គាល់ជាភាសាឥណ្ឌូណេស៊ីថា “salat istisqa” សាឡាត់ អ៊ីស្ទីសហ្កា។ ពួកគេបានអធិស្ឋានរួមគ្នានៅក្នុងទីធ្លានៃការិយាល័យអភិបាលរដ្ឋ ស្របពេលដែលផ្សែងអ័ពក្រាស់នៅតែបន្តគ្របដណ្ដប់លើផ្លូវ លើអគារ និងទីកន្លែងសាធារណៈជាច្រើន បណ្តាលឲ្យមានផលវិបាកមិនអាចមើលអ្វីឃើញ និងបង្ខំឱ្យអ្នកបើកបរយានយន្តទាំងអស់ត្រូវបើកភ្លើងសញ្ញានៅពេលថ្ងៃផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ