តំបន់អឺរ៉ុបមានបារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស ឡើងកំដៅខ្លាំងរហូតដល់៤០អង្សាសេបំបែកកំណត់ត្រា! ដោយសារការប្រែប្រួលអាកាសធាតុមិនធ្លាប់មានបើធៀបនឹង៥ទសវត្សរ៍មុន

យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា កំណើនកំដៅបានបំបែកកំណត់ត្រា ប្រៀបដូចជាភ្លើងឆាបឆេះនៅតំបន់អឺរ៉ុបទាំងពេលយប់ និងទាំងថ្ងៃពេលក្នុងខែមិថុនានេះ នឹងមិនអាចធ្វើអ្វីបានទេ ក្រៅពីទទួលស្គាល់ថានេះហើយជាការការប្រែប្រួលអាកាសធាតុ។ ការសិក្សាដ៏ឆាប់រហ័សរបស់ស្ថាប័ន World Weather Attribution ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បានរកឃើញថា កំដៅនេះស្ទើរតែមិនអាចទៅរួចទេ បើធៀបនឹង៥ទសវត្សរ៍មុន ហើយទំនងជាកើតឡើងនៅមកដល់សព្វថ្ងៃនេះ ដោយភាគច្រើនជាង ២០០ដង បើប្រៀបធៀបទៅនឹង២០ឆ្នាំមុន។ មនុស្សរាប់លាននាក់នៅប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀតនៅតំបន់អឺរ៉ុបកំពុងជួបប្រទះនឹងសីតុណ្ហភាពក្តៅខ្លាំង និងសំណើមខ្លាំងដែរនៅសប្តាហ៍នេះ ដែលទាក់ទងនឹងគម្របកំដៅផែនដី។ សីតុណ្ហភាពពេលថ្ងៃបានឡើងដល់១០៤អង្សាហ្វារិនហៃ ស្មើនឹង ៤០អង្សាសេ  និងនៅកន្លែងជាច្រើនទៀត ខណៈដែលសីតុណ្ហភាពពេលយប់ឡើងខ្ពស់ធ្វើឱ្យវាពិបាករកកន្លែងត្រជាក់ និងងើបឡើងវិញ ដោយសភាពបែកញើសពីកំដៅផងដែរ។ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា រលកកំដៅដែលមានលក្ខណៈស្រដៀងគ្នានេះធ្លាប់កើតឡើងម្តងហើយ កាលពីស្ថានភាពអាកាសធាតុក្នុងខែមិថុនា ឆ្នាំ១៩៧៦ កន្លងមក នឹងមានស្ថានភាពត្រជាក់ជាងប្រហែល៣,៥អង្សាសេ នៅពេលថ្ងៃ និងត្រជាក់ជាងនេះបន្តិចប្រហែល២អង្សាសេក្នុងឆ្នាំ២០០៣។ សីតុណ្ហភាពពេលយប់នឹងត្រជាក់ជាងប្រហែល២.៤អង្សាសេក្នុងខែមិថុនា ឆ្នាំ១៩៧៦ និងត្រជាក់ជាងប្រហែល១.៣អង្សាសេក្នុងឆ្នាំ២០០៣។ ពួកគេបានជ្រើសរើសឆ្នាំ១៩៧៦ និងឆ្នាំ២០០៣ សម្រាប់ធ្វើការប្រៀបធៀប ពីព្រោះឆ្នាំទាំងនោះមានកំដៅខ្លាំងបំផុតនៅអឺរ៉ុប។ អ្នកនិពន្ធនាំមុខនៃការសិក្សា Theodore Keeping ដែលក៏ជាអ្នកវិទ្យាសាស្ត្រអាកាសធាតុនៅមជ្ឈមណ្ឌលគោលនយោបាយបរិស្ថាននៅ Imperial College London បាននិយាយថា “ការកើនឡើងនៃសីតុណ្ហភាពគឺកើនខ្លាំងណាស់ ដែលយើងរំពឹងថានឹងមិនដែលឃើញស្ថានភាពនេះនៅក្នុងលំនាំអាកាសធាតុឆ្នាំ១៩៧៦នោះទេ។ ហើយវាក៏នៅតែកម្រមានណាស់ដែរ សូម្បីតែកាលពី ២៣ឆ្នាំមុនក្នុងឆ្នាំ២០០៣។ តំបន់អឺរ៉ុបក៏បានជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រារួចហើយដែរក្នុងខែឧសភាកន្លងទៅ ព្រោះជាធម្មតាអឺរ៉ុបមិនសូវឃើញអាកាសធាតុក្តៅខ្លាំងរហូតដល់ខែកក្កដា និងខែសីហានោះទេ។ លោក Keeping ដែលជាអ្នកនិពន្ធការសិក្សានេះ បាននិយាយថា រលកកំដៅនៅអឺរ៉ុបបង្ហាញពីតម្រូវការក្នុងការសម្របខ្លួនរបស់មនុស្សជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងឥរិយាបថប្រែប្រួលសីតុណ្ហភាពខ្លាំងដែលកំពុងក្លាយជារឿងធម្មតានាពេលអនាគតដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ