គ្រាប់បាល់ FIFA លេងសើចជាមួយក្រុមក្រូអាតខ្លាំងណាស់! ទោះជាយ៉ាងណាអបអរសាទរក្រុមព័រទុយហ្កាល់របស់ Cristiano Ronaldo ដែលបានឡើងទៅកាន់វគ្គ១៦ក្រុមក្នុងនាទី៩០+១០
ជំនួបរវាងក្រុមជម្រើសជាតិ ព័រទុយហ្កាល់ និង ក្រូអាតស៊ី គឺជាការប្រកួតដ៏អស្ចារ្យ ជាគូប្រកួតដ៏ជក់ចិត្ត និង ស្វិតស្វាញបំផុតសម្រាប់អ្នកគាំទ្រនៅទូទាំងពិភពលោក។ ក្រុមព័រទុយហ្កាល់ដែលមានកំពូលតារាកីឡាករដ៏ឆ្នើមវ័យ៤១ឆ្នាំ Cristiano Ronaldo និង ភាគីក្រូអាតស៊ីដែលមានកំពូលកីឡាករ Luka Modric បានជួបគ្នា និង អាចជាការប្រកួតចុងក្រោយ សម្រាប់កីឡាករវ័យជ្រេទាំងពីរនាក់ផងដែរក្នុងព្រឹត្តិការណ៍ FIFA World Cup។ នៅលើទីលានប្រកួតអ្វីៗក៏កើតមានបានដែរ ដំបូងសង្ឃឹម ចុងក្រោយក៏បាត់បង់ មុនដំបូងបាត់បង់ចុងក្រោយក៏មានសង្ឃឹមក៏ថាបាន! លទ្ធផលផ្លូវការ២-១ រវាងព័រទុយហ្កាល់និងក្រូអាតដែលទើបតែបញ្ចប់នៅមុននេះបានធ្វើឲ្យអ្នកគាំទ្រទាំងក្នុងពហុកីឡដ្ឋាន និង ទូទៅពិភពលោកសឹងតែលោត ឬ ងើបចេញពីកៅអីដោយសារគូទាំងពីរសុទ្ធតែជាក្រុមខ្លាំងដូចគ្នា។ អ្នកគាំទ្រព័រទុយហ្គាល់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន Terreiro do Paço ដ៏ធំបំផុតរបស់ទីក្រុងលីស្បោន ដើម្បីទស្សនាក្រុមជម្រើសជាតិរបស់ពួកគេដែលបានឈ្នះ ២-១ ទល់នឹងក្រូអាតស៊ីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំFIFA 2026។ នៅក្នុងការប្រកួតដ៏មានសារៈសំខាន់បំផុតទាំងខាងអារម្មណ៍អ្នកគាំទ្រ ជាពិសេសអារម្មណ៍របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានប្រកួតជាមួយក្រុមក្រូអាតស៊ីនៅ បានចាប់ផ្តើមនៅម៉ោង១២ រំលងអធ្រាត្រនៅប្រទេសព័រទុយហ្គាល់ ដែលស្ទើរតែជាខួបមួយឆ្នាំនៃការស្លាប់របស់កីឡាករ Diogo Jota ទៅហើយ។ កីឡាករអន្តរជាតិរបស់ព័រទុយហ្គាល់វ័យ ២៨ឆ្នាំរូបនេះបានបាត់បង់ជីវិតនៅពេលព្រឹកព្រលឹមថ្ងៃទី៣ខែកក្កដា ឆ្នាំ ២០២៥ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ។ ហ្វូងមនុស្សនៅទីក្រុងលីស្បោនបានកាន់ទូរស័ព្ទដែលភ្លឺរបស់ពួកគេដើម្បីគោរពដល់ជីវិតរបស់ Jota ក្រោយពីឈ្នះក្រុមក្រូអាត។ គ្រាប់ដំបូងគឺ Goncalo Ramos បានតែតបាល់បញ្ចូលទី ជាគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែម ខណៈដែលព័រទុយហ្គាល់បានយកឈ្នះក្រូអាស៊ី ២-១ ទៅហើយដែលជាក្តីរំភើបបំផុតដែលក៏រួមបញ្ចូលទាំងគ្រាប់បាល់របស់ក្រូអាស៊ីដែលត្រូវបានបដិសេធតាមរយៈ Goal Check ថាជាបាល់ offside មុនពេលសំឡេងកញ្ចែចុងក្រោយបានបន្លឺបញ្ចប់ក្នុងចគ្គប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើឱ្យព័រទុយហ្កាល់ឡើងទៅកាន់វគ្គ១៦ដោយសុវត្ថិភាព។ សម្លេងស្រែកហ៊ោកញ្រ្ជៀវកាន់តែរន្ធើន គឺនៅពេលដែលគ្រាប់បាល់សម្រុកស៊ុតរបស់ក្រូអាតត្រូវបានបដិសេធ ខណៈដែលកីឡាករឆ្នើម Luka Modrić គ្រវីក្បាលអស់សំណើចនឹងស្ថានភាពនេះ។ ប្រកួតមួយនេះគឺត្រូវគេមើលឃើញថាជា ការប៉ះទង្គិចគ្នារវាង Cristiano Ronaldo ជនជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ World Cup លើកទី៦របស់គាត់ និងកីឡាករ Luka Modrić របស់ប្រទេសក្រូអាតស៊ីដែរ ដែលជាការប្រជែងយកពានរង្វាន់លើកទី៥របស់គាត់។ ដំបូងឡើយ Ronaldo បានតាមស្មើនៅនាទីទី ៦៨ ដោយទាត់បាល់ពិន័យ ហើយបានផ្តល់ឱ្យតារាល្បីរូបនេះនូវគ្រាប់បាល់ដំបូងរបស់គាត់នៅវគ្គជម្រុះនៅ World Cup មុនពេលត្រូវបានប្តូរចេញនៅនាទីទី៨១។ ប៉ុន្តែចុងក្រោយវាគឺជាគ្រាប់បាល់របស់ Ramos ដែលបានផ្តល់ឱ្យព័រទុយហ្គាល់នូវជ័យជម្នះដ៏ស្វិតស្វាញនេះ ដែលទុកឱកាសឱ្យព័រទុយហ្គាល់នឹងបន្តទៅប្រកួតជាមួយអេស្ប៉ាញនៅថ្ងៃចន្ទក្រោយ។
ចំណែកនៅរដ្ឋធានី Zagreb ប្រទេសក្រូអាតវិញហ្វូងមនុស្សបានមកទស្សនាការប្រកួតលើអេក្រង់យក្ស និងនៅក្នុងហាងកាហ្វេនៅទូទាំងទីក្រុងនាយប់ថ្ងៃទីព្រ.ហ ឈានចូលព្រឹកថ្ងៃសុក្ររាប់ពាន់នាក់។ វាគឺជាការរំជួលចិត្តយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រក្រូអាត ខណៈដែលពួកគេបានអបអរសាទរជាច្រើនដង ប៉ុន្តែគ្រាប់បាល់៣គ្រាប់ត្រូវបានច្រានចោល ឬ បដិសេធដោយឧបរកណ៍ជំនួយ VAR។ ១គ្រាប់ផ្លូវការដំបូងពួកគេសប្បាយចិត្តស្ទើលោតផុតពីដីទៅហើយ ក្រោយមកការខកចិត្តទៅវិញ។ អ្នកគាំទ្របញ្ជាក់ប្រាប់អ្នកព័ត៌មានថា៖ ខ្ញុំខកចិត្តណាស់ ប៉ុន្តែខ្ញុំសូមអរគុណ និង អបអរសាទរដល់ក្រុមរបស់យើងមានកីឡាករ Zlatko Dalic និង Luka Modric ពួកគេអស្ចារ្យណាស់ ក្រុមយើងពិតជាលេងបានល្អណាស់ ប៉ុន្តែយើងមិនមានសំណាងក្នុងការនាំមុខ ២-0 នោះទេ។ រឿងរ៉ាវពីជើងឯកអឺរ៉ុបនឹងកើតឡើងម្តងទៀត។ ព័រទុយហ្គាល់មានសំណាងណាស់ វាគ្មានអ្វីប្លែកទេ ការប្រកួតគឺបែបនេះមានឈ្នះមានចាញ់ យើងនឹងប្រឹងប្រែង World Cup លើកក្រោយទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ






