គណៈប្រតិភូ ខេត្តព្រះសីហនុ សិក្សាពីបច្ចេកវិទ្យាកែច្នៃសំរាមទៅជាអគ្គិសនី នៅ ខេត្តក្វាងតុង ប្រទេសចិន
(ខេត្តក្វាងតុង, ប្រទេសចិន)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូ ដើម្បីទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន JIANGMEN XINHUI SUS ENVIRONMENTAL PROTECTION CO., LTD. ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងជាងមិន ខេត្តក្វាងតុង ប្រទេសចិន។
សូមបញ្ជាក់ថា ក្រុមហ៊ុន JIANGMEN XINHUI SUS ENVIRONMENTAL PROTECTION គឺជាក្រុមហ៊ុនមួយដែលឈានមុខគេ លើការបច្ចេកវិទ្យាកែច្នៃសំរាម សំណល់រឹង ទៅជាថាមពលអគ្គិសនី។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ និងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រង ក៏ដូចជាការកែច្នៃសំណល់ ដើម្បីជាទុនក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។
អត្ថបទ៖ម៉ារ៉ាឌី



