ក្រសួងប្រៃសណីយ៍បញ្រ្ចាបចំណេះដឹងជំងឺអេដស៍ និងគ្រឿងញៀនដល់និស្សិតនៃសាលាបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នា២០២៦ នេះបានរៀបចំសិក្ខាសាលាស្តីពី« ជំរុញការចូលរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿញៀន» ដល់និស្សិត និស្សិតនៃសាលាបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា CADT ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងប្រធានគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពីវាគ្មិនជាអ្នកជំនាញមកពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជំងឺអេដសន៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន មន្រ្តីរាជការក្រសួង បុគ្គលិកសិក្សា សាស្រ្តាចារ្យ និស្សិត នៃសាលាបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា ជាច្រើនរូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកម្លាំងរួមក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ និងបញ្ជ្រាបចំណេះដឹងអំពីបញ្ហាប្រឈមនិងហានិភ័យនៃមេរោគអេដស៍ ជំងឺអេដស៍ ព្រមទាំងរួមគ្នាបដិសេធគ្រឿងញៀន ដើម្បីសុខភាព អនាគតភ្លឺស្វាង និងសង្គមគ្មានគ្រឿងញៀន។
ឯកឧត្តម ខាយ ឃុនហេង បានថ្លែងថា ការកំណត់យកនិស្សិតកំពុងសិក្សានៅក្នុងសាលានេះគឺជាការគិតគួរទៅលើអនាគតវែងឆ្ងាយរស់និស្សិត ធ្វើយ៉ាងណាឱ្យជៀសឆ្ងាយពីការចម្លងមេរោគអេដស៍ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ការសិក្សាខ្លាំងឬខ្សោយគឺជារឿងមួយ ព្រោះថា ជំងឺអេដសន៍ និងគ្រឿងញៀននេះ មិនផ្តោតលើទិន្ទេស A ឬអ្នកពូកែនោះទេ គឺអាចបំផ្លាញអនាគតគ្រប់ពេល ប្រសិនយើងមិនចាប់អារម្មណ៍ និងឆ្វេសប្រហេស មួយពេល អាចមានបញ្ហាផ្លវចិត្តខូចអនាគតមួយជីវិត។
ឯកឧត្តម ខាយ ឃុនហេង គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្មួយៗចូលរួមនៅថ្ងៃនេះ គឺបំពេញភារកិច្ចនិងកាតព្វកិច្ច ព្រោះយើងជាទំពាំងស្នងឬស្សី ជាអនាគតនៃប្រទេសជាតិ អញ្ជឹងក្មួយអាចចូលរួមហើយចេះខ្លួន និងសំខាន់យកទៅចែករំលែក ដើម្បីជៀសឆ្ងាយពីជំងឺអេដសន៍ និងជៀសឆ្ងាយពីគ្រឿងញៀន បើចូលក្នុងខ្លួនគឺខូចអនាគត។»
ឯកឧត្តម ឆាយ ឃុនហេង បន្ថែមថា ចំណុចសំខាន់ភារកិច្ចរបស់យើងគឺការចូលរួមទប់ស្កាត់ទាំងអស់គ្នា មិនមែននរណាម្នាក់អាចសម្រេចគោលដៅនេះបានទេ ។ ជាយុវជន ជាទំពាំងស្នងឬស្សី ដើម្បីខ្លួនយើង ដើម្បីសង្គមជាតិ យើងត្រូវជៀសឆ្ងាយឱ្យបាននូវជំងឺអេដសន៍ និងគ្រឿងញៀន ដោយចូលរួមកាត់ផ្តាច់កំឱ្យមាននៅក្នុងសហគមន៍យើង ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់និស្សិតដែលជាបញ្ញាវ័ន ជាកម្លាំងបន្តវេនឱ្យចូលរួមចែករំលែកបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ សាច់ញាតិ និងសហគមន៍ នូវចំណេះដឹងដែលទទួលបានក្នុងសិក្ខាសាលានេះ ដើម្បីរួមគ្នាកសាងសង្គមមួយមានសុខភាពល្អ “គ្មានមេរោគអេដស៍ និងគ្មានគ្រឿងញៀន”។
យោងតាមឯកឧត្តម សាស្រ្តាចារ្យ ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដសន៍ បានគូសបញ្ជាក់ថា បញ្ហាប្រឈម ចំពោះជំងឺអេដសន៍ ដល់យុវនជជំនាន់គឺនៅពេលដែលឆ្លង និងដឹងខ្លួនថាឆ្លង ជំងឺហើយ ធ្វើឱ្យជនរងប្រកាន់យកឥរិយាបថអវិជ្ជមាន បង្ករបញ្ហាដល់សង្គមជាតិ និងគ្រួសារ ឈានដល់ខូចអនាគត បើទោះបីជាបុគ្គលនោះជាសិស្សពូ ឆ្លាត យ៉ាងណាក្តី ប្រសិនប្រហេសភ្លើតភ្លើតភ្លេចខ្លួន ចង់ភ្លក់ ចង់សាកចង់ដឹង។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុអ្ធប្រឆាំងនិងគ្រឿងញៀន ក៏បានផ្ដល់ធាតុចូល ចែករំលែកបទពិសោធន៍ ចំណេះដឹងក្នុងសិក្ខាសាលា ស្តីពីការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀននេះផងដែរ។
ការឆ្លងមេរោគអេដស៍ថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឹះៗ រួមមានបុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្ត និងអ្នកដែលប្រើប្រាស់ ឬចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី១៥ ទៅ ២៤ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះ បណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ នៅក្នុងចំណោមយុវវ័យ៕


